ជនសង្ស័យបីនាក់ត្រូវ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន…….!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ៣ដែលតែងតែធ្វើសកម្មភាពលួចកាច់កម៉ូតូប្រជាពលរដ្ឋយកទៅលាក់ទុកក្នុងព្រៃមួយកន្លែងត្រូវបាន​ កម្លាំងនគរបាលចុះឡោមព័ទ្ធចាប់បានក្នុងព្រៃមួយ ខណៈរំដោះយកចេញពីព្រៃនោះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៥០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមចោរប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពកាច់សោកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ 5958 មួយគ្រឿងបានសម្រេច ហើយបានជិះគេចខ្លួនចូលក្នុងព្រៃខាងលើដើម្បីលាក់ទុកមួយរយៈសិន។លុះមកដល់វេលាកើតហេតុ ជនសង្ស័យទាំងនោះបាននាំគ្នាមករំដោះយកម៉ូតូនោះចេញ តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាល ភ្លាមៗនោះកម្លាំងប៉ុស្តិ៍កាកាបទី២ សហការជាមួយកម្លាំងខណ្ឌបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CW 5779 មួយគ្រឿងនិងម៉ាកzoomerx ពណ៍សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1GG 7230 មួយគ្រឿងទៀត។ ដោយឡែក ម៉ូតូដែលជនសង្ស័យលួចបានហើយយកមកលាក់ទុកក្នុងព្រៃមួយគ្រឿងនោះ ម៉ាក់ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ 5958 ។

បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើនៅមិនទាន់បានស្គាល់អត្តញ្ញាណនៅឡើយ ដោយសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង