អីយ៉ា! តារាសិចស៊ីបីរូប នឹងជម្រើសរើសមនុស្សធាត់មកកែឱ្យស្អាតដូចពួកនាង..!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សន្និសីទកាសែតប្រកាសការប្រឡង “Xeno Makeover” កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដែលជាមជ្ឈមណ្ឌលថែរក្សាសម្រស់របស់អ្នកនាង សារ៉ាយ សក្ខណា បានឱ្យដឹងថា កម្មវិធីប្រឡងមួយនេះ គឺដើម្បីផ្ដល់ឱកាសអោយបេក្ខជនបេក្ខនារីរាប់រយនាក់ដែលបានដាក់ពាក្យចូលប្រកួត មានឱកាសឈ្នះបានទឹកប្រាក់រហូតដល់ជាង ១២០០ដុល្លារ ក្នុងការថែរក្សាសម្រស់ពី សក់ក្បាលដល់ចុងជើងម្នាក់ ។

កម្មវិធីនេះតម្រូវអោយតារា៣ដួង ដែលជម្រើសជាគណៈកម្មការនោះមក បំពេញតួនាទីជាគ្រូបង្វឹក នឹងជាអ្នកផ្ដល់ប្រឹក្សាពីការកែសម្រស់ និងជាពិធីការិនីដើម្បីសម្របសម្រួលកម្មវិធី។

លោក រ៉ាប៊ីត អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបានថ្លែងបញ្ជាក់ថា កម្មវិធីដែលផ្ដើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃទី១២ មិថុនា ដោយមិនប្រកាន់ថា ប្រុសស្រីតែអោយតែអ្នកធាត់ចាប់ពីទម្ងន់ជាង៧០គីឡូនេះ មានបំណងតែមួយគត់ គឺចង់អោយអ្នកមានគីឡូធាត់ដែលដាក់ពាក្យប្រកួតទាំងអស់ដែលឈ្នះ ទទួលបានឱកាសសម្រកខ្លាញ់ សម្រករាង និងកែទម្រង់មុខអោយក្លាយជាមុខ V ដែលគិតជាទឹកប្រាក់គឺរហូតដល់ជាង១២០០០ដុល្លារ។

លោកក៏បញ្ជាក់ថា កម្មវិធីនេះតារា៣ដួងនឹងមានតួនាទីដោយឡែកពីគ្នា ដោយកញ្ញាទឹម រដ្ឋា ត្រូវបំពេញការងារជាគ្រូបង្វឹក ជាអ្នកបង្ហាត់បេក្ខជនបេក្ខនារី ជាអ្នកសង្កេតអត្តចរឹក និងការវិវត្តន៍របស់អ្នកប្រកួត។ កញ្ញាឌុច លីដា គឺជាអ្នកបង្ហាញពីបទពិសោធន៍ក្នុងការសម្រកខ្លាញ់ដល់បេក្ខជន ដោយត្រូវប្រាប់របៀបថាមុនពេលសម្រកខ្លាញ់ត្រូវធ្វើយ៉ាងមិច ក្រោយសម្រកត្រូវធ្វើយ៉ាងមិចខ្លះ ដើម្បីកុំអោយបេក្ខជនបេក្ខនារីដែលភ័យខ្លាចមុនពេលបូបខ្លាញ់។ ចំណែកកញ្ញា ជីមមី គឺជាពិធីការិនីក្នុងកម្មវិធីតាំងពីដើមដល់ចប់ ដែលនាងគឺជាតួឯកធំមួយសម្រាប់ការប្រកួតប្រជែងទាំងមូល ខណៈដែលការប្រកួតនេះនឹងមានតែមួយគត់ ដើម្បីអោយអ្នកឈ្នះដែលមានរូបរាងធាត់មកក្លាយជាមនុស្សបានស្អាត និង ក្លាយជាមនុស្សថ្មីក្រោយកែសម្រស់នៅមណ្ឌលកែសម្ភស្សមួយនេះ។

លោកបានបន្តថាការប្រកួតនេះ គ្រោងនឹងមានអ្នកដាក់ពាក្យរហូតដល់រាប់រយ ដោយក្នុងចំណោមអ្នកដាក់ពាក្យនឹងជម្រុះយកតែ២០រូបតាមរូបថត ហើយជម្រុះយក១០នាក់ អោយឡើងប្រកួតក្នុងកម្មវិធីក្រោមការបង្វឹករបស់កញ្ញា ទឹម រដ្ឋា និងកញ្ញា ឌុច លីដា ហើយមានកញ្ញា ជីមមី ធ្វើជាពិធីការិនីមួយរូបដែលសម្របសម្រួលតាំងពីដើមកម្មវិធីរហូតដល់ចប់ផងដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង