មិនគួរឲ្យជឿ! មេឆ្កែមួយក្បាល បង្កើតបានកូនឆ្កែ៣ក្បាល មានសំបុលដូចខ្លាឃ្មុំផេនដា គួរឲ្យស្រលាញ់!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត នៅក្នុងប្រទេសចិនជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ មេឆ្កែមួយក្បាល បង្កើតបានកូនឆ្កែ៣ក្បាល ដែលមានសំបុលដូចខ្លាឃ្មុំផេនដា បេះបិតអីចឹង។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កូនឆ្កែចំនួន៣ក្បាលនេះ បានកើតនៅក្នុងគ្រួសារដ៏មានសំណាងមួយ ក្នុងទីក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន។

ប្រភពដដែលបានបន្តទៀតថា កូនឆ្កែចំនួន៣ក្បាលនេះ បានកើតកាលពី១ខែមុន ជាមួយនឹងរោមពណ៌ប្រផេះ លាយពណ៌ស ប៉ុន្តែរំលងបាន១សប្តាហ៏ រោមរបស់វាក៏បានប្តូរទៅជា ពណ៌ខ្មៅលាយពណ៌សទៅវិញ ដែលមើលទៅ ពិតជាដូចខ្លាឃ្មុំផេនដាអីចឹង។

យ៉ាងណាមិញ កូនឆ្កែទាំង៣ក្បាល ដ៏គួរឲ្យស្រលាញ់នេះ នរណាគេបានឃើញ ក៏ចង់បានដែរ ដោយសារតែពួកវា ពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់មែនទែន តែគួរឲ្យស្តាយណាស់ មានតែ៣ក្បាលប៉ុណ្ណោះ ហើយកំរនឹងកើតមានបែបនេះណាស់៕

ប្រភព ៖ shanghaiist

ដោយឡែកព័ត៌មានមួយទៀតដែលកំពុងមានប្រជាប្រិយភាព ៖ កង​កម្លាំង​រវាង​ប្រទេស​ កម្ពុជា​ និង​ឡាវ កំពុង​ត្រៀម​ជើង​ព្រួល​ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​របស់​រាជាណាចក្រ​កម្ពុជា​……

រាយ​ការណ៍​ពី​ព្រំដែន​ខ្មែរ​-​ឡាវ ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ២០១៧ ​នេះ​ស្ថានការណ៍​យោធា​ខ្មែរ​-​ឡាវ នៅ​ក្នុង​តំបន់​អូរ​អាឡៃ​និង​តា​ង៉ាវ ដែល​ស្ថិត​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ជាប់​ព្រំ​ដែន​​ខេត្ត​អា​តា​ពឺ​របស់​ឡាវ​នោះ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ គឺ​កងកម្លាំង​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើងព្រួល​​រៀង​ៗ​ខ្លួន​ដដែល ខណៈ​ដែលកម្ពុជា​យើង​បានធ្វើ​ការ​​បញ្ជូន​កម្លាំង​និង​សព្វាវុធ​បន្ថែម​ទៅ​កាន់​តំបន់​ជម្លោះ​។

ចំណែក​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ស្ថានភាព​នៅ​ទីក្រុង​ស្ទឹង​ត្រែង​មាន​សភាព​ធម្មតា ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចុះឡើង ក៏​ដូច​ជា​អ្នកលក់ ដូរ​នៅ​ក្នុង​ក្រុង ឬ​នៅ​តាម​ជន​បទ តាម​ដងផ្លូវ​ដែល​លោក​ធ្វើ​ដំណើរ​មានសភាព​​ប្រក្រតី និង​ក្សេមក្សាន្ត ហើយ​លោក​បាន​បន្ថែម​ទៀត​​ថានៅ​លើ​ចំណុច​វិវាទ​ប្រដាប់​អាវុធ នៃ​ការ​ឈរជើង​កម្ពុជា​-​ឡាវ កងទ័ព​កម្ពុជាហាក់​មាន​ប្រៀប​ដែល​អាច​​គ្រប់គ្រងលើ​​ស្ថានភាព ទាំង​កម្លាំង​ប្រយុទ្ធ និង​ភូមិសាស្ត្រ​ការពារ​បាន​យ៉ាង​ល្អ​ផង​ដែរ​នៅ​ពេល​នេះ​។

លោក ផៃ ស៊ី​ផា​ន អះអាង​ថា គិត​ត្រឹម​វេលា​ម៉ោង ៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១​​ ខែ​សីហា ឆ្នាំ២០១៧​នេះថា​​​ ស្ថានការណ៍​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​កម្ពុជា​។ កងទ័ព​កម្ពុជា​គឺ​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​លើគោក ខុស​គ្នា​ជាមួយ​និង​កងទ័ព​ឡាវ ដែល​ឈរ​ជើង​នៅ​មាត់ច្រាំង​ទន្លេ​។

រីឯប្រមុខរាជរដ្ឋាភិបាល​ សម្តេច​តេជោ ហ៊ុន​​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា​ និងដឹក​នាំ​គណៈ​ប្រតិភូជាន់ខ្ពស់​ ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​វៀង​ច័ន្ទ​នៅព្រឹក​ថ្ងៃ​ទី​១២​​ ខែ​សីហា​ ឆ្នាំ​២០១៧​ នេះ​ផង​ដែរ​ដើម្បី​ជួប​ចរចារ​ក្នុងលក្ខណៈ​អ្នក​ជិតខាង​ ជាមួយ​និង​ឯក​ឧត្តម ថោងលន់​ ស៊ីស៊ូលីត ដែលជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ អំពី​បញ្ហាជម្លោះព្រំដែន​នេះ​ផង​ដែរ។

យើង​ទាំង​អស់គ្នា​ក៏​​សង្ឃឹម​ថា​ជំនួប​ប្រជុំ​នេះ​អាចទទួល​បាន​ជោគ​ជ័យ ​ដើម្បីកុំ​ឲ្យ​មាន​សង្រ្គាម​កើត​ឡើង​រវាង​ប្រទេស​ទាំង​២​​ ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យមាន​ការ​បង្ហូរ​ឈាម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង