ចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងផ្ទះសំណាក់គ្រួសារ ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការណ៍​ជាមួយនិងនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាន​ក្រោយពីរកឃើញថា ជនសង្ស័យទាំងនេះបានលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងបន្ទប់ផ្ទះសំណាក់​ យីហោរ គ្រួសារ។ ប្រតិបត្តិការណ៍​នេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះសំណាក់ យីហោរ គ្រួសារ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័​ រាជ​ធានី​ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ អា សេរីវុឌ្ឍ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ជនសង្ស័យទី២ឈ្មោះ សុជា លាភ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣ឈ្មោះ គង់ ឆេន អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ក្នុងនោះដែរ​សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់តូច រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង