គ្រឿងញៀនទៀត​! ឃាត់​ខ្លួន​ជន​សង្ស័យ​៣នាក់​និង​ថ្នាំញៀន​ ៥០កញ្ចប់​ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ​៣នាក់ និងថ្នាំញៀន​៥០កញ្ចប់តូច ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានិភ្នំពេញ បានសហការណ៍​ជាមួយសមត្ថកិច្ចមូលដ្ឋានបង្ក្រាបបានក្រោយធ្វេីការស្រាវជ្រាវ។ ប្រត្តិបត្តការ​ណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង​ ១​និង​០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង​៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ទី១ ​សេក ជីវ័ន្ដ ភេទប្រុស មុខ​របរ​ជា​ជាង​ផ្សារ​ដែក​ ​ស្នាក់កន្លែងកេីតហេតុខាងលេី ទី២ឈ្មោះ វ៉ាន់ រីន​ ភេទប្រុស អាយុ​​៣៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកេីតហេតុខាងលេី និងទី៣ឈ្មោះ អ៊ឺម រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់កន្លែងកេីតហេតុខាងលេី។

សមត្ថកិច្ចបានបន្ដទៀតថា ជនសង្ស័យទាំង​៣នាក់ជាមុខសញ្ញាចាស់ ក្រោយពេលមានការស្រាវ​ជ្រាវទេីបកំណត់មុខសញ្ញាបាន ហើយ​ក៏​ឈានមកដល់ការ​ឃាត់ខ្លួន​ជនសង្ស័យទាំង​៣​​នាក់ ក្រោយធ្វេីការឆែកឆេរនៅកន្លែងកេីតហេតុសមត្ថកិបានរកឃេីញនូវថ្នាំញៀនចំនួន​៥០កញ្ចប់តូចនិងសម្ភារៈមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានិភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមនិតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រមា៉ញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង