គណៈប្រតិភូខណ្ឌចំនួនបីបានចុះទៅសួរសុខបងប្អូនកងទ័ព នៅស្រុកជាំក្សាន្តហើយបាននាំយក…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះវិហារ ៖  នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូខណ្ឌចំនួន៣រួមមាន ខណ្ឌជ្រោយចង្វារ ដឹកនាំដោយ ឯកឧត្តម ឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអភិបាលខណ្ឌ និងខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌ និងខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់បងប្អូនកងទ័ពនៅសមរភូមិមុខ និងគ្រួសារកងទ័ពនៃវរៈសេនាតូចលេខ៣៩១ ដែលជាវរៈសម្ព័ន្ធមេត្រីភាពជាមួយខណ្ឌទាំង៣ ស្ថិតនៅចំណុចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អំណោយដែលគណៈប្រតិភូខណ្ឌទាំង៣នាំយកមកឧបត្ថម្ភដល់បងប្អូនកងទ័ព និងគ្រួសារទ័ពទិសដៅខេត្តព្រះវិហារចំនួន ១៥២គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន ៖
អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង១០កំប៉ុង ប្រេងឆា០២ដប ប៊ីចេង០២កញ្ចប់ សារុង១ ក្រមា១ និងថវិកា ១០ម៉ឺនរៀល ព្រមទាំង

– ឧបត្ថម្ភអង្គភាពវរៈ៣៩១ ថវិកាចំនួន ៣,០០០,០០០រៀល
– ឧបត្ថម្ភប្រធានវរៈ១នាក់ទទួលបានថវិកាចំនួន ៣០០,០០០រៀល
– ឧបត្ថម្ភអនុប្រធានវរៈ ៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០,០០០រៀល
– ឧបត្ថម្ភប្រធាន “គ” ៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៥០,០០០រៀល
– ឧបត្ថម្ភប្រធាន “ខ” ចំណុះវរៈ ៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល
– ឧបត្ថម្ភលោកមេភូមិ ២០ម៉ឺនរៀល, អនុប្រធានភូមិ ១០ម៉ឺនរៀល និងសមាជិកភូមិ ១០ម៉ឺនរៀល។
*សរុបថវិកាចំនួន ៥៩,៣៧៧,៦០០ រៀល។ ក្នុងឱកាសនោះលោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌ និងជាភរិយាលោកអភិបាលខណ្ឌប្ញស្សីកែវបានឧបត្ថម្ភថវិកាដល់កូនៗកងទ័ពសរុបចំនួន ២០០,០០០រៀល និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌប្ញស្សីកែវ ក៏បានឧបត្ថម្ភភេសជ្ជៈ ខេមែន (KMan) ចំនួន ០៩កេស។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង