ចាប់បានចោរគាស់ផ្ទះ ប្រជាពលរដ្ឋចាប់ចងវាយសំពងរងរបួសធ្ងន់ ៣ថ្ងៃក្រោយ ស្រាប់តែប្រទះឃើញសាកសពក្នុងបឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ព័ទ្ធចាប់ចង់ដៃទៅក្រោយវាយសំពងយ៉ាងចាស់ដៃ ហើយត្រូវបានជនសង្ស័យព្យាយាមរត់គេចខ្លួនរួច ចូលបឹងកំប្លោក កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា នេះស្រាប់តែប្រទះឃើញសាកសព ជនសង្ស័យស្លាប់ក្នុងទឹកបឹងកំប្លោកទៅវិញ បង្កឲ្យភ្ញាក់ផ្អើល ក្នុងភូមិតំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យឈ្មោះ ប៉ាល់ ណារ៉ូ អាយុ១៦ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានស្រុកកំណើតភូមិ ត្រពាំងក្រូច ឃុំព្រៃកប៉ាស់ ស្រុកព្រៃកប៉ាស់ ខេត្តតាកែវ។
តាមប្រជាពលរដ្ឋរស់នៅ ក្នុងភូមិកើតហេតុបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែកក្កដា ជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បានសម្រេចហើយ រត់មិនរួច ស្រែកផ្អើលនាំគ្នាព័ន្ធចាប់បាន ចង់ដៃទៅក្រោយ រួចវាយទ្រោមខ្លួន តែជនសង្ស័យព្យាយាម រត់គេចលោតចុះទឹកបឹងកំប្លោក គេចខ្លួន រកមិនឃើញ ស្រាប់តែនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដានេះ បន្ទាប់ពី បងប្អូនមានការសង្ស័យដើរ រកមើលក៏ប្រទះឃើញសាកសព ក្នុងទឹកកប់កំប្លោក ទើបផ្អើល ជាសាកសព ប្អូនរបស់ខ្លួនដែលបានបាត់កាលពីថ្ងៃមុន ។

សាកសពក្រោយពីប្រទះឃើញរាយកាេណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមក ពិនិត្យធ្វ់ើកោសលវិច្ឆ័យថាជាករណីអ្វីអោយពិតប្រាកដ និងស្រាវជ្រាវរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង