ក្មេងឈាមរាវ ៣នាក់ រពឹសដៃគាស់ផ្ទះគេ ជាប់ខ្នោះបានសម្រេច(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ យុវជន៣នាក់រពឹសដៃរួមគ្នា ឆ្លៀតឱកាសឃើញបន្ទប់ជួលម្ចាស់មិននៅ បង្ហើបបង្អួចលូកលួចយកទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ស្គាល់ដឹងមុខសញ្ញា ប្តឹងប៉ូលីសស្រាវជ្រាវ ឃើញមុខចាប់ខ្លួនបានកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៣នាក់ដែលត្រូវប៉ូលីសឃាត់ខ្លួនបាន ទី១ ឈ្មោះ ជា ផលឡី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ សង្កាត់ខាងលើ ។ ទី២ ឈ្មោះ សុខ ចំរើន ហីឡឺម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ សង្កាត់ខាងលើ ។ ទី៣ ឈ្មោះ វ៉ុន សុភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ សង្កាត់ខាងលើ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហុឹម ប៊ុនរឿង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ទូរស័ព្ទដែលជនសង្ស័យទាំង៣នាក់រួមគ្នាលួចយកទៅបាត់ម៉ាក សាំសុង កាឡាក់សុីថេប ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ក្រុមគ្រួសារនាំគ្នាចាក់សោរផ្ទះទៅធ្វើការងារ រៀងៗខ្លួនអស់ លុះនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃដដែល មកដល់ផ្ទះវិញ ស្រាប់តែ បាត់ទូរស័ព្ទមិនឃើញ ហើយបង្អួចក៏របើកទៀត ទើបដឹងថាមានជនសង្ស័យលួច ហើយគាត់ក៏សាកសួរអ្នកជិតខាង ដឹងតម្រុយ ជនសង្ស័យ នៅព្រឹកថ្ងៃទី១៨ ខែសីហា ប្តឹងប៉ូលីស ស្រាវជ្រាវ ដឹងស្គាល់កំណត់មុខសញ្ញាច្បាស់ហើយ នៅរសៀលថ្ងៃទី១៨ ខេសីហា ឆ្នាំ២០១៧នេះប៉ូលីស តាមឃាត់ខ្លួនបានទាំង៣នាក់ ។

ជនសង្ស័យទាំង៣នាក់បានសារភាពថាពួកគេពិតជារួមគ្នាគាស់ បើកបង្អួច លួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន យកទៅលក់នៅផ្សារចោមចៅ បានលុយចំនួន៤៥ដុល្លា តែទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវរង់ចាំប៉ូលីសនាំខ្លួនពួកគេទៅចង្អុលតូបអ្នកទិញនៅផ្សារចោមចៅ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង