ម៉ឺនសុភា ភ្លាត់ស្នៀតបែកថ្ងាសតាំងពីទឹក១ តែតស៊ូរហូតវ៉ៃថៃសន្លប់វិញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកប្រដាល់ជួរមុខរបស់កម្ពុជាម៉ឺនសុភា ភ្លាត់ស្នៀតបែកថ្ងាសតាំងពីទឹកទី១ប៉ុន្តែតស៊ូវ៉ៃថៃវិញរហូតផ្ដួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី២វិញ នាការប្រកួតមិត្តភាពអន្តរជាតិលើសង្វៀនបាយ័នម្សិលមិញ។

ក្រោយសម្រាករយៈពេលប្រហែល១ខែ បន្ទាប់ពីចាញ់នៅឯប្រទេសថៃកីឡាករម៉ឺនសុភាបានវិលចូលសង្វៀនវិញហើយដោយប្រកួតមិត្តភាពអន្តរជាតិកម្មវិធីខារ៉ាបាវលើសង្វៀនបាយ័នស្ទឹងមានជ័យ។ អ្នកប្រដាល់ល្អ កណ្ដាប់ដៃរបស់កម្ពុជាខាង លើនេះត្រូវ នឹងកែងបុករបស់ថៃពាក់កណ្ដាលទឹកទី១ ធ្វើឲ្យបែកថ្ងាសនៅពេលនោះតែម្ដងខណៈការប្រកួតទើបចាប់ផ្ដើមបានបន្តិចប៉ុណ្ណោះ។

ទោះបែកថ្ងាសនិងហូរឈាមយ៉ាងណាក្ដីក៏មិនបានបង្អាក់ដំណើរការប្រកួតរបស់សុភាបានឡើយពោលអ្នកប្រដាល់ដើមកំណើតពី ខេត្តកណ្ដាលរូបនេះព្យាយាមប្រើកណ្ដាប់ដៃធ្ងន់ៗនិងរន្ទះជើងយ៉ាងច្រើនទៅលើ កីឡាករថៃជេមស្យាមរហូតថៃម្នាក់នេះឈឺជើងព្រមទាំងបោះបង់ការប្រកួតក្នុងទឹក២តែម្ដងទៅ។

រំលឹកដែរថាការប្រកួតមិត្តភាពអន្តរជាតិម្សិលមិញលើសង្វៀនប្រដាល់បាយ័នស្ទឹងមានជ័យគឺ កីឡាករម៉ឺនសុភាផ្ដួលជើងខ្លាំងថៃជេមស្យាមឲ្យបោះបង់ការប្រកួតត្រឹមទឹក២ប៉ុណ្ណោះដោយសារតែឈឺជើង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង