៥ វិធីនេះ អាចជួយឲ្យដៃអ្នក សស្អាត និងទន់ភ្លឺរលោង
ពណ៌សម្បុរដៃ និងជើងក៏មានសារៈសំខាន់ដូចជាមុខអញ្ចឹងដែរ។ ជាញឹកញាប់ ស្បែកនៅតំបន់ នេះរបស់យើង តែងតែប៉ះពាល់នឹងកាំរស្មី UV ដែលធ្វើឲ្យវាប្រែទៅជាពណ៌ទៅជាខ្មៅស្រអាប់បាន។ ដូច្នេះប្រសិនបើអ្នកចង់កម្ចាត់បញ្ហាស្បែកខ្មៅស្រអាប់នេះ ហើយចង់ឲ្យដៃជើងរបស់អ្នកសស្អាតឆាប់រហ័សនោះ សូមអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
ក្រូចឆ្មា និងអំបិល៖ អំបិលអាចជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ ចំណែកក្រូចឆ្មាវិញក៍ជាភ្នាក់ងារ កម្ចាត់ស្នាមអុជខ្មៅបានយ៉ាងល្អបំផុតដែរ។ អ្នកគ្រាន់តែរោយអំបិលដាក់លើដៃ និងជើងរបស់អ្នក បន្ទាប់មកយកក្រូចឆ្មាមកដុសៗពីលើ។ ក្រោយមក អ្នកនឹងឃើញស្បែក ប្រែពណ៌ភ្លឺថ្លា និងសជាងមុនជាពុំខាន។
ទឹកដោះគោឆៅ៖ ម៉ាស្សាដៃ និងជើងរបស់អ្នកជាមួយទឹកដោះគោឆៅ អាចទទួលបាន លទ្ធផលគួរឲ្យភ្ញាក់ផ្អើលជាមិនខាន។
ទឹកដោះគោ និងសំបកក្រូចស្ងួត៖ យកសំបកក្រូចស្ងួតធ្វើជាម្សៅ ហើយលាយជាមួយទឹកដោះគោ កូរចូលគ្នាឲ្យសព្វ ទៅជាល្បាយ រួចយកវាទៅបិទនៅលើផ្ទៃមុខ រួចទុកចោលឲ្យបាន ២០នាទី សឹមលាង សម្អាតចេញជាការស្រេច។
ត្រសក់ ឬប្រទាលកន្ទុយក្រពើ៖ យកប្រទាលកន្ទុយក្រពើ ឬត្រសក់ មកត្រដុសនៅលើស្បែកដែលខ្មៅ ស្រអាប់នោះ ឲ្យបាន១០នាទី បន្ទាប់មកលាងសម្អាតចេញវិញ។
ប្រភព៖ www.naturalhealthyteam.com
មតិលើបញ្តាញសង្គម Facebook