ព្រឹកមិញ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករកម្មការិនីប្រមាណជាង១ម៉ឺននាក់នៅឯ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។

ការចុះសំណេះសំណាលនេះ គឺស្ថិតនៅក្នុងយុទ្ធនាការចុះសួរសុខទុក្ខកម្មករ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកាលពីខែមុន ដើម្បីស្តាប់កង្វល់ និងចូលរួមដោះស្រាយបញ្ហារបស់កម្មករ និយោជិត នៅក្នុងប្រទេសកម្ពុជា ក្នុងនោះសម្តេចបានកំណត់ថ្ងៃអាទិត្យ សម្រាប់ជួបតំណាងកម្មករ នៅកោះពេជ្រ និងយកថ្ងៃពុធ ដើម្បីចុះជួបសំណេះសំណាលតាមរោងចក្រផងដែរ។

អំឡុងពេលជួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់ប្រាក់ឈ្នួល និងផ្តល់សេវានានាដល់កម្មករកម្ពុជា។ នាពេលបច្ចុប្បន្ន កម្មករកម្មការិនី ទទួលបានសេវាធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ សេវាថែទាំងសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនោះ កម្មករក៏ទទួលបានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការថែមទៀត៕ ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង