នាំមកជូនដោយ៖

នេះជាថ្ងៃទីពីរហើយ៖ ដែលកម្មការិនីរោងចក្រ ប៊ីរី បន្តការដួលសន្លប់ដោយមិនដឹងមូលហេតុ(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ព្រឹកម្សិលមិញមានករណីកម្មករកម្មការិរីរោងចក្រ ប៊ឺរី ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងមូលហេតុ រហូតដល់ជិត១០០នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ។ រោងចក្រខាងលើមានទីតាមងស្ថិតនៅ តាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមកម្មករបានឲ្យដឹងថាមុនកើតហេតុ ខណៈដែលកំពុងធ្វើការ មានកម្មការនីម្នាក់ដួលសន្លប់ ហើយត្រូវបានកម្មករក្បែរខាងឃើញ ភ័យដួលសន្លប់ ជាបន្តបន្ទាប់ រហូតដល់ជិត១០០នាក់។ ភ្លាមៗត្រូវបានរថយន្តសង្រ្គោះ ក្រុមសង្រ្គោះ របស់អង្គភាព ជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍កម្មកររងគ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទផងដែរ។

ជាក់ស្តែងនៅខណៈពេលនេះនៅរោងចក្រ ប៊ីរី សង្កាត់ចោមចៅ កំពុងតែមានកម្មការិនី ដួលសន្លប់ជាបន្តបន្ទាប់ទៀតហេីយ នៅម៉ោងជាង០៩ព្រឹក ថ្ងៃទី៣១ សីហា ២០១៧នេះ មានក្រុមសង្គ្រោះបន្ទាន់711ជាមួយនឹងរថយន្តសង្គ្រោះចំនួន7គ្រឿង បានចេញទៅជួយអន្តរាគមន៍សង្គ្រោះនៅទីនោះហេីយ មានអ្វីបន្ថែមនឹងជម្រាបជូនបន្ត! អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង