នាំមកជូនដោយ៖

នេះហើយជីវិតអ្នកក្រ! ស្ត្រីម្នាក់ខិតខំតស៊ូលក់ដូរទាំងត្រដរ បណ្តាលឲ្យខ្យល់គដួលសន្លប់សូន្យឈឹងនៅនឹងកន្លែង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ ហេតុតែជីវភាពរស់នៅ និងដើម្បីជីវិតខិតខំតស៊ូព្រោះតែក្រពៈរហូតដល់កើតមានអាការៈងងឹតវិលមុខខ្យល់គ ដួលសន្លប់ឈឹង លើរទេះរុញ ធ្លាក់របស់របរ កំពប់រាយប៉ាយទៅដី បង្ករឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចិញ្ចើមផ្លូវជាតិលេខ៣ មុខហាងនំបុ័ងតាំងប៊ុន ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះ ឈ្មោះ គឹម ជូ ហៅ សុី ហៃ អាយុ៥៧ឆ្នាំ មុខរបរ លក់ដូរបន្តិចបន្តួចតាមចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុ ។ស្ត្រីចំណាស់ខាងលើនេះគាត់បានស្នាក់នៅផ្ទះជួលក្នុងភូមិ កើតហេតុខាងលើ ដែលមានស្រុកកំណើតនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះមានអាការៈមិនប្រក្រតីតាំងពីព្រឹកព្រលឹមមកម្លេះ ដែលពួកគេបានសង្កេតឃើញគាត់ស្ថិតក្នុងសភាពស្លេកស្លាំង ។ តែបើទោះបីជាអ្នកលក់ដូរជាមួយគ្នាផ្សេងទៀតប្រាប់ឲ្យគាត់ឈប់សម្រាកសិន ក៏គាត់មិនបានសំរាកដែរ ព្រោះដោយសារគ្មានអ្នកនៅផ្ទះមកជំនួស ខ្លាចខាតនឹងរបរលក់ដូរដែលលក់រាល់ថ្ងៃគ្រាន់តែចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាត់បានបន្តថាបើទុកចោលនឹងត្រូវខាតដើមខាងចុងជាមិនខាង ដូច្នេះហើយទោះជាខ្លួនមានអាការៈទ្រុឌទ្រោមបាក់កម្លាំងយ៉ាងណាក្តី ក៏នៅតែខំប្រឹងតស៊ូលក់។

លុះរហូតដល់វេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះ កំពុងលាងអង្កដាំបាយ ងើបកាន់ឆ្នាំងបំរ៉ុងដាក់លើចង្ក្រាន ស្រាប់តែ កើតមានអាការៈងងឹតវិលមុខដួល លើរទេះរុញ កំពុបធ្លាក់របស់របរខ្ចាយរាយទៅដីត្រូវបានអ្នកជិតខាង ជួយលើកសែងដាក់លើបង់ រួចហៅរថយន្តសង្រោះ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ បង្អែកពោធិចិនតុង៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង