នេះសំណាងហើយ ដែលគ្មានអ្នករងគ្រោះដោយសារមនុស្សប្រភេទនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសម្នាក់វ័យជាង៣០ឆ្នាំ ស្រវឹងស្រាជោកជាំបើករថយន្តកាមរីឆ្លាម ១គ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តដាច់កង់មុខខ្ទេចទៅមុខលែងរួច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ៈ៥០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងចំនុចមុខផ្សារ កាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តកាមរីឆ្លាម ពណ៌ ត្រីឆ្លូញ ពាក់ស្លាកលេខសៀមរាប 2A-4559 បើកពីកើតទៅលិចយ៉ាងលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដាច់កង់ផ្នែកខាងមុខទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ តែដោយសារមិនបង្កគ្រោះថ្នាក់ ដល់អ្នកដទៃឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចប្រគល់រថយន្តឲ្យទៅម្ចាស់ហើយ ហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង