នេះសំណាងហើយដែលគ្រាន់តែមកបុកចូលមុខផ្ទះម៉ាស្សារកោសជប់កុំអី…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តលឿនដូចហោះមកដល់ផ្លូវបែកជាបីបួងចង្កូចមិនទាន់ទ្រុលទៅបុកផ្ទះម៉ាស្សារកោសជប់៩៩៩ពេញទំហឹងបណ្តាលឲ្យបាក់សំយ៉ាបផ្ទះ និងទ្វារផ្ទះថូផ្ការមួយចំនួនរថយន្តបង្កទៅមុខលែងរួចតែសំណាងល្អមិនមានអ្មករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះម៉ាស្សារកោសជប់៩៩៩ផ្លូវ២៦៥កែងនិងផ្លូវ២១៨ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌឬួលគោគ។

យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងម៉ាកTOYOTA-TACOMA មួយបាំងកន្លះពណ៍ក្រហមពាក់ស្លាកលេខភ្នំពរញ2L-4881 បើកបរតាមផ្លូវលេខ២១៨ទិសដៅពីកើតទៅលិចលុះមកដល់ផ្លូវ២៦៥បានបួងចង្កូតបត់ឆ្វេងក៍ជ្រុលចង្កូតទៅត្រង់ទៅបុកផ្ទះកើតហេតុខាងលើបណ្តាលឲ្យបាក់សំយ៉ាបទ្វារផ្ទះ និងថូផ្កាមួយចំនួនទៀតរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានអ្នកណារងរបួស។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានឡើងជិះម៉ូតូឌុបចេញទៅហៅសាច់ញាតិឲ្យមកជួយដោះស្រាយគ្នាជាមួយម្ចាស់ផ្ទះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្រុះសម្រួសប្រមាណជាង១ម៉ោងតែមិនត្រូវគ្នាត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក្ខនៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង