មួយក្រុមនេះក៏មិនណយដែរ! នគរបាលចុះបង្រ្កាបក្រុមអ្នកច្នៃម៉ូតូ បង្កអសន្តិសុខសង្គម និងរំខានគេឯង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧  នៅអធិការដ្នាននគរបាលខណ្ឌចំការមន បានបង្ហាញមុខ ក្រុមក្មេងទំនើង ដែលឆ្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ ធ្នាប់សាធារណៈ។

ក្នុងនោះមានម៉ូតូ MSX ពណ៌សលឿង ពាក់ស្លាកលេខ ភ្នំពេញ 1FU-6413 ម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1552 ម៉ូតូ MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-4818 ម៉ូតូ MSX ពណ៌ប្រផេះ ពាក់ស្លាក លេខ កណ្តាល 1S-8153 និងម៉ូតូ Yamaha ពណ៌ទឹកប៊ិច ភ្នំពេញ 1GK-4102 ។

ក្រោយពីធ្វើកិច្ចសន្យារួចមក លោក យិន សាន អធិការដ្នាននគរបាលខណ្ឌចំការមន បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ ស៊ីម៉ាំង ធម្មតា ហើយបានផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែររួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង