រសៀលនេះ! ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាអគ្គនាយកស្រាវជ្រាវចារកិច្ចចំណុះឲ្យក្រសួងការពារជាតិ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាព ប្រកាសដាក់ឲ្យដំណើរការអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ចំណុះឲ្យក្រសួងការពារជាតិ ហើយលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ក៏ត្រូវបានតែងតាំង ឲ្យចូលកាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានមួយនេះផងដែរ។

មន្ត្រីយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ បានឲ្យដឹងថា អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ចំណុះឲ្យក្រសួងការពារជាតិ ដែលត្រូវបានតម្លើង ពីនាយកដ្ឋានស្រាវជ្រាវចារកិច្ចមកនោះ គឺគ្រប់គ្រង និងដឹកនាំលើនាយកដ្ឋានចំនួន៥។

សូមបញ្ជាក់ថា នាយកដ្ឋានស្រាវជ្រាវចារកិច្ចពីមុន ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ល់ រឿប ប៉ុន្តែក្រោយទទួលមរណភាពនៅឆ្នាំ២០១១ ក្រសួងការពារជាតិ បានតែងតាំងនាយឧត្តមសេនីយ៍ ជា តារា ដឹកនាំ និងគ្រប់គ្រងបន្ត លុះមកឆ្នាំ២០១៥ នាយកដ្ឋានមួយនេះ ត្រូវបានផ្ទេរភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដើម្បីឲ្យដឹកនាំ និងគ្រប់បន្តវិញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង