សាមសិបឆ្នាំហើយ! ដែលប្រជាពលរដ្ឋសង្កាត់ភ្លើងឆេះរទេះគ្មានបណ្តាញទឹកស្អាតប្រើប្រាស់រហូតមកដល់ពេលនេះទើប…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រមាណជាង៣០០០គ្រួសារ មានក្តីសោមនស្សរីករាយ ត្រេកអរ ដោយបានអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្រះទឹក ដើម្បីឲ្យបងប្អូនពលរដ្ឋប្រើប្រាស់ ជំនួសបណ្តាញទឹកស្អាត ដែលមិនទាន់មានអស់រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រោយពីកាត់បញ្ចូលសង្កាត់ខាងលើពីខេត្តកណ្តាលចូលរាជធានីភ្នំពេញរួចមក ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា ក្រោយពីកាត់តំបន់ខាងលើបញ្ចូលមកជាទឹកដីក្រុងភ្នំពេញក្នុងឆ្នាំ១៩៨៧ អស់រយៈពេល៣០ឆ្នាំហើយ ដែលពលរដ្ឋគ្មានបណ្តាញទឹកស្អាតប្រើប្រាស់ ពោលប្រើទឹក ត្រពាំង ស្រះ អណ្តូង រហូតមកដល់ពេលនេះឆ្នាំ២០១៧ ទោះជាមានកិច្ចអភិវឌ្ឍន៍ដ៏សំបូរបែបយ៉ាងណាក៏ដោយ ក៏តំបន់សង្កាត់ភ្លើងឆេះរទេះនេះ នៅបន្តប្រើប្រាស់ទឹកស្រះដដែល បន្ទាប់ពីអាជ្ញាធរខណ្ឌដំណោះស្រាយ ជីកស្រះ ទឹក ទុកឲ្យពលរដ្ឋ ប្រើប្រាស់ ។
សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានរបស់អាជ្ញាធរខណ្ឌពោធិសែនជ័យ ពលរដ្ឋក៏សូមថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌផងដែរ ដែលមានលោក ហែម ដារិទ្ធ ជាគណអភិបាលខណ្ឌ បានយកចិត្តទុកដាក់ ជីកស្រះ ជំនួសបណ្តាញទឹកស្អាត ឲ្យពលរដ្ឋសម្រាប់ប្រើប្រាស់ទឹក ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង