ឡូយម្ល៉េះអន្ទិត២នាក់នេះឈរចាំម៉ូយ មើលតែលក់ខោអាវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ខណៈដែលឈររង់ចាំលក់ដូរចែកចាយគ្រឿងញៀន មើលតែឈរលក់ម្ហូប កម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យប្រទះជួប សង្ស័យឃាត់ខ្លួនឆែកឆេរ រកឃើញថ្នាំញៀនចំនួន៨កញ្ចប់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវវេងស្រេង មុខហ្វាន់ក្លឹប ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ មុំ ម៉ុន ភេទប្រុសអាយុ២១ឆ្នាំ មុខមិនពិតប្រាកដ។ ទី២ ឈ្មោះ អ៊ុំ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមនគរបាលបានឲ្យដឹងថា ខណៈដែលកម្លាំងល្បាតរបស់ខណ្ឌពោធិ៍សែនជ័យ ប្រទះជួបជនសង្ស័យទាំង២នាក់ ឈរតាមផ្លូវ ហើយពេលដែលឃើញប៉ូលីសជនសង្ស័យភ័យបំរ៉ុងគេចខ្លួន ត្រូវបាននគរបាល សង្ស័យឃាត់ត្រួតពិនិត្យ រកឃើញថ្នាំញៀន៨កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ចូនមកសាកសួរនៅផ្នែកជំនាញអធិការដ្ធាន នគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង