នាំមកជូនដោយ៖

អស់កង្វល់នឹងមុនក្បាលខ្មៅហើយ ដោយវិធីសាមញ្ញទាំង៣យ៉ាងនេះ!


ទំហំអក្សរ៖ S M L

តើអ្នកត្រូវបានមុនក្បាលខ្មៅ បំផ្លិចបំផ្លាញសម្រស់របស់អ្នកមែនទេ? ប៉ុន្តែសូមកុំបារម្ភអី! ពេលនេះអ្នកគ្រាន់តែអនុវត្តតាមវិធីសាមញ្ញៗបែបធម្មជាតិ ដោយប្រើគ្រឿងផ្សំដែលមាននៅក្នុងផ្ទះបាយ របស់អ្នក ដើម្បីកម្ចាត់ស្នាមខ្មៅអាក្រក់នេះ ដែលមាននៅច្រមុះ និងមុខរបស់អ្នក ហើយអាចធ្វើឲ្យអ្នកស្រស់ស្អាតឡើងវិញបានផងដែរ។


ជាធម្មតា ចំនុចកណ្តាលនៃផ្ទៃមុខ (T-zone) ជាកន្លែងដែលទទួលរងឥទ្ធិពលពីបញ្ហានេះច្រើនបំផុត ដូចជា ត្រង់ច្រមុះ ចន្លោះចិញ្ចើម និងចង្កាជាដើម។ ស្បែកដែលមានប្រេង និងខ្លាញ់ខ្លាំង គឺជាមូលហេតុ ចម្បងបំផុតដែលធ្វើឲ្យស្ទះរន្ធញើស បង្កភាពកខ្វក់ និងបណ្តាលឲ្យកើតមុន។

ខាងក្រោមនេះគឺជាគ្រឿងផ្សំធម្មជាតិ ដែលមានស្រាប់នៅក្នុងផ្ទះបាយ៖

  • ស្ករស៖ ជួយលាងសម្អាតស្បែកបានយ៉ាងល្អ ព្រោះវាកម្ចាត់កោសិកាស្បែកដែលងាប់ និងជួយសម្អាតរន្ធញើស។
  • ក្រូចឆ្មា៖ វាមានជាតិអាស៊ីតធម្មជាតិ កាត់ស្បែកឲ្យស។
  • ទឹកឃ្មុំ៖ ជាថ្នាំសម្លាប់មេរោគបែបធម្មជាតិល្អបំផុត និងជួយផ្តល់សំណើមដល់ស្បែកផងដែរ។

វិធីធ្វើ៖ ជាដំបូងអ្នកត្រូវកាត់ក្រូចឆ្មាជាពីរចំណែក ហើយចាក់ទឹកឃ្មុំពីលើ និងបន្ថែមស្ករសបន្តិច។ បន្ទាប់មក យកវាមកត្រដុស ត្រង់តំបន់ស្បែកដែលមានបញ្ហាមុនក្បាលខ្មៅនោះ។ ចំពោះការត្រដុសនេះដែរ អាចឲ្យអ្នកសម្អាតរន្ធញើស និងជួយសម្អាតកោសិកាចាស់ៗដែលងាប់​ ហើយជាពិសេស ជាមធ្យោបាយកម្ចាត់មុនក្បាលខ្មៅបានយ៉ាងមានប្រសិទ្ធិភាពផងដែរ៕

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង