ចុមសមត្ថកិច្ចចុះ បង្ក្រាបជនជាតិចិនទៀតហើយនៅខុនដូ ដដែល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃបានបន្តប្រតិបត្តិការណ៍ឆែកឆេរខុនដូរដដែល ដែលរកឃើញមានជនជាតិចិនជាច្រើននាក់នោះ ហើយបានរកឃើញជនសង្ស័យជនជាតិចិនជាច្រើននាក់បន្ថែមទៀត នារសៀលថ្ងៃទី១៨ ខែសីហានេះ ។ ទោះយ៉ាងណាចំនួនជនសង្ស័យនោះ នៅមិនទាន់ដឹងនៅឡើយ ព្រោះប្រតិបត្តិការណ៍កំពុងបន្តនៅថ្ងៃស្អែកទៀត ។

 

សូមរំលឹកថា ជនសង្ស័យជនជាតិចិន២៣១នាក់ ដែលជាប់ពាក់ព័ន្ធពីបទចាប់ជំរិតតាមប្រព័ន្ឌ internet ត្រូវបានឃាត់ខ្លួននៅ វេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ។

 

ប្រតិបត្តិការណ៍នេះធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ នៅចំណុចអាគារខុនដូ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង