ពិតជាមានសំលេងមិនធម្មតាមែន!! អាចទាក់ទាញចិត្តគណៈកម្មការអោយចុចប៊ូតុងមាសបាន(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្មេងស្រី​ម្នាក់​ដែលមាន​អាយុ​ ១៥​ឆ្នាំ​បាន​ឡើង​​មក​បង្ហាញ​សមត្ថភាព​ច្រៀង​ពោរពេញ​ទៅដោយ​ភាព​ក្លាហាន នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​ជា​ច្រើនពាន់នាក់​ ព្រមទាំង​គណៈកម្មការទាំង ៤ នាក់ទៀត។

បេក្ខនារី​បានចូលរួមប្រលងនៅក្នុងកម្មវិធី​ America’s Got Talent វគ្គ​ Audition សប្ដាហ៍​ទី​ ៦ ដែល​មាន​ឈ្មោះ​ថា​ Makayla Phillips ពិតជា​មាន​ទឹកដម​សំឡេង​ពិរោះអស្ចារ្យមែន​ ប្រៀប​ដូច​អ្នក​ចម្រៀង​ល្បី​ៗ ពេល​ច្រៀង​បទ​ ​”Warrior”។ គណៈកម្មការ​បាន​សរសើរ​មិន​ដាច់​ពីមាត់​ថា​ នាង​ពិត​ជា​មាន​សមត្ថភាព​មិនធម្មតា​ រហូត​សម្រេច​ចិត្តចុច​ប៊ូតុង​មាស​ឲ្យ​នាង​ ឈាន​ទៅ​វគ្គ​ Live Show ​តែម្ដង។

វីដេអូ​នៃ​ការ​បញ្ចេញសមត្ថភាព​របស់​នាង កំពុងតែ​កក្រេីកនៅ​លើបណ្តាញ​ YouTube ហើយ​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​ ៣​លាន​ដង​បាត់​ទៅ​ហើយ។ មកមេីលវីដេអូរបស់នាងថាអស្ចារ្យប៉ុណ្ណា:

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង