មានមនុស្សច្រើនណាស់ តែងតែសួរដេញដោលប្រាជ្ញាគ្នា! តើមាន់កើតមុន«ពង» ឬ «ពង»កើតមុនមាន់!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើ​ស៊ុតមាន់ និងមេ​មាន់ មួយណា​កើតមុន ? នេះ​គឺជា​សំណួរដែល​តែង​ត្រូវបាន​ទស្សនវិទូ ក៏ដូចជា​អ្នកវិទ្យាសាស្ត្រ​លើកឡើង និង​ស្វែងរក​ចម្លើយ​អស់​ច្រើន​សតវត្ស​មកហើយ ។ មាន់​កើត​មកពី​ពង ហើយ​ពង​ត្រូវបាន​បង្កើត​ដោយមាន់​ ពេលមុន​ពុំ​បកស្រាយ​បាន ក៏​ឆ្លើយ​លំៗ​ថា ចក្រ​វា​ឡ​នេះ​វា​ពុំ​ដឹង​ក្បាល​នៅ​ណា ក​ន្ទុះ​នៅ​ណា ព្រោះ​ទំហំ​ស្មើ​ពី​ដក​អណ​ន្ត ទៅ​បូក​អណ​ន្ត​…​។ល​។​

ប៉ុន្តែ ឥឡូវនេះ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ គេ​អាច​សន្ម​ត់​ចម្លើយ​បាន​ហើយ គឺៈមាន់​មាន​មុន​ពង​! ។​

​បំណកស្រាយ​គឺៈ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ស្វែង​រកឃើញ​នូវ​សារធាតុ​ប្រូតេអ៊ីន​សំខាន់​មួយ ដែល​បង្កើត​ឡើងជា​សំបក​ពងមាន់ ហើយ​សំខាន់​គឹ​គេ​រកឃើញ​សារធាតុ​នេះ​មានតែ​ក្នុង​ក្រពេញ​អូវែរ (Ovary) របស់​មាន់​ញី​ប៉ុណ្ណោះ ។​

ផ្តើម​ពី​របកគំហើញ​នេះ​គឺ​បញ្ចាក់​បាន​ថាៈ មុន​មាន​វត្តមាន​ជា​ពងមាន់ ដែល​យើង​សម្លឹង​ឃើញជាក់ស្តែង​នោះ វា​ចាំបាច់​ត្រូវ​ស្ថិតនៅក្នុង «​មាន់​» ។​

​សារធាតុ​ប្រូតេអ៊ីន​នេះ​មាន​ឈ្មោះថា Ovodedidin-17 ឬ OC-17 ដែល​ដើរតួនាទី​ជា​កាតាលីករ (Catalysts) ជំរុញ​ឲ្យ​សំបក​ពង​លូតលាស់​បាន​លឿន ។ សំបក​ពង​រឹង​នេះ​ជា «​លំនៅឋាន​» រឹងមាំ​ការពារ​ផ្នែ​ក្រហម​នៃ​ស៊ុត និង​ការរីកលូតលាស់​បន្តិច​ម្តងៗ​របស់​កូន​មាន់​ដែល​ស្ថិតនៅ​ពី​ក្នុង ។​

Hens and Eggs

លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ​២ គឺ​សកល​វិទ្យាល័យ Sheffield និង Warwick របស់​អង់គ្លេស ក្រោម​ជំនួយ​ពី​កុំព្យូទ័រ​ឋា​ម​ពល​ខ្លាំង​មួយ​ឈ្មោះថា HECToR អាច​ពង្រីក​រចនាសម្ព័ន្ធ​ស៊ុត​បាន​យ៉ាង​ធំ ទើប​រកឃើញ​សារធាតុ OC-17 ដែល​វា​មាន​តួនាទី​ជា​កាតាលីករ​បំ​ផ្លែង Calceun Carbonate ឲ្យ​ទៅជា Calcite -​វត្ថុធាតុដើម​បង្កើត​សំបក​ស៊ុត ។ ហេតុនេះ បណ្ឌិត Colin Freeman មកពី​សកល​វិទ្យាល័យ Sheffield បញ្ជាក់​បន្ថែមថា ថ្វី​ត្បិត​យើង​តែង​គិតថា ពងមាន់​មាន​មុន​មាន់​ក្តី ក៏​វិទ្យាសាស្ត្រ​ទំនើប​បច្ចុប្បន្ន បានផ្តល់​ចម្លើយ​បញ្ច្រាស់​វិញ​គឺៈ មាន់​មាន​មុន​ពង​   ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង