ចោរ​ឆក់កាបូប​ដែល​បានធ្វើឲ្យ​ប្តីប្រពន្ធ២នាក់ស្លាប់ត្រូវបានបញ្ចូនទៅពន្ធនារគារ រីឯកុមារ​ដែល​ត្រូវជាកូនប្រុសត្រូវ​អភិបាលរងខណ្ឌមានជ័យ​ ស្នើរ​សុំយកទៅចិញ្ជឹម (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ចោរឆក់កាបូបដែលបណ្ដាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ​។ ស្របជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​អះអាងថា លោកស្នើរ​សុំចិញ្ចឹមក្មេងដ៏កម្សត់ម្នាក់នេះពេញមួយជីវិត និងស្នើរ​សុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើខាងក្រុមគ្រួសារ​សាច់ញាតិយល់ព្រម។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបាន​ថ្លែងថា ជនជាប់​ចោទ​មាន​ឈ្មោះ ផាន់ ម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានលោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ​ “​លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ​” តាមមាត្រា៣៥៣និងមាត្រា៣៦០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចមុខសា​លា​បឋម​សិក្សាភូមិឫស្សី ផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ​​ ហើយ​បទល្មើសនេះដែរ​ គឺកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះ​ពី​១៥​ឆ្នាំទៅ៣០ឆ្នាំ​។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពេលដែលចោរបានឆក់កាបូបនៅមុខសាលាបឋមសិក្សាភូមិប្ញស្សី នោះប្តីបានព្យាយាមជិះម៉ូតូដេញតាមចោរឆក់កាបូប ខណៈពេលជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសអាយុជាង២ឆ្នាំ។ លុះដេញដល់មុខរោងចក្រផលិតមីម៉ាម៉ាចំការដូង​ តាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​ ចម្ងាយផ្លូវប្រមាណជាង១គីឡូម៉ែត្រក៏ដេញតាមទាន់ ហើយធាក់ម៉ូតូចោរឱ្យដួល តែ​ជា​អកុសល​បាន​ធ្វើឱ្យម៉ូតូរបស់​ដែលកំពុងមានល្បឿនបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងដួលបោកក្បាលនឹងគូទរថយន្តស្លាប់ប្រពន្ធភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និងក្រោយមកបុរស​ជា​ប្តី​បាន​ស្លាប់ដែរ​ពេល​កំពុង​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយបន្សល់ទុកកូនប្រុសអាយុ២ឆ្នាំរងរបួសកំពុងព្យាបាល​។

ថ្មីៗនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​បាន​អះអាងថា លោកស្នើរ​សុំចិញ្ចឹមក្មេងដ៏កម្សត់ម្នាក់នេះពេញមួយជីវិត និងស្នើរ​សុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើខាងក្រុមគ្រួសារ សាច់ញាតិយល់ព្រមប្រគល់កុមារារូបនេះមកឲ្យលោក ឌី រ័ត្នខេមរុណ។ សូមទាក់ទងលោក ឌី រ័ត្នខេមរុណ តាមរយៈលេខទូរស័ព្ទ​៖ 017 815757​៕​ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង