កូនប្រុសពៅ នាយ ក្រឹម ដាច់ចិត្តទម្លាយអារម្មណ៏ពិត ក្រោយឪពុកចេញពីផ្ទះតាមស្រីក្មេង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណ ដោយភរិយាដើមរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម បានដាច់ចិត្តទម្លាយរឿងដ៏ឈឺចាប់ ដែលស្វាមីរបស់ខ្លួនបានលួចលាក់មានស្នេហា ជាមួយនឹងតារាកំប្លែងស្រីរួមក្រុម នាង ព្រលិត ហៅ ស្រីលាភ

នាយក្រឹមដែលជាតារកំប្លែងជើងចាស់រូបលោក មានកូន ៤នាក់ គឺប្រុស៣ ស្រី១ ហើយកូនៗទាំង៤នាក់នោះ សុទ្ធតែធំពេញវ័យអស់ទៅហើយ ដោយមានកូនច្បងម្នាក់បានរៀបការរួចទៀតផង។ ប៉ុន្តែនាយក្រឹមនេះ បែជាធ្វើរឿងមិនគប្បី លួចស៊ីកូនក្រុមឯង(ក្នុងក្រុមកប្លែង)ទៅវិញ ពិតជារឿងអសីលធម៌ណាស់ ព្រោះនាយក្រឹមនេះ មានកូនស្រីពេញក្រមុំម្នាក់ដែរ ប៉ុន្តែមិនចេះអៀនខ្មាស់កូនស្រីខ្លួនឯងសោះ បែរជាទៅលួចទាក់ទងជាមួយមនុស្សស្រី ដែលមានអាយុបងកូនស្រីរបស់ខ្លួន តែប៉ុន្មានឆ្នាំប៉ុណ្ណោះ តើនាយក្រឹមចេះខ្មាសអៀនកូនស្រីរបស់ខ្លួនទេ ?

យ៉ាងណាមិញ ទាក់ទងទៅនឹងរឿងនេះផងដែរ កូនប្រុសពៅរបស់នាយ ក្រឹម ដែលមានឈ្មោះថា អ៊ូ ដានីញ៉ែល ក៏បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនថា «ថ្វីត្បិតតែខ្លួនធំធាត់ឡើងនៅបរទេស មិនបានរស់នៅជាមួយនឹងឪពុកម្តាយក៏ពិតមែន ប៉ុន្តែលោកគោរពនិងអរគុណដល់ឪពុករបស់លោក ដែលបានធ្វើឲ្យលោកមានជីវិតដល់សព្វថ្ងៃនេះ» ។ ដានីញ៉ែលបន្តថា ខ្លួនទទួលមិនបានទេ នៅពេលដែលឪពុករបស់លោកមានស្រីម្នាក់នោះ ថែមទាំងកំពុងមានកូនជាមួយគ្នាទៀត វាធ្វើឲ្យបាត់បង់នូវការគោរព និងបំផ្លាញសុភមង្គលគ្រួសារទាំងមូល។ ជាពិសេស ពេលដែលឃើញម្តាយរបស់លោក ទទួលរងនូវអារម្មណ៍ឈឺចាប់ ទាំងផ្លូវចិត្តនិងកាយ ដោយសារតែស្វាមីបោកប្រាស់ទឹកចិត្ត និងរឹតបន្តឹងលុយកាក់ក្នុងគ្រួសារ។

ដានីញ៉ែលបន្ថែមពីលើនិឹងទៀតថា« ខណៈនេះឪពុករបស់ខ្ញុំ បានចាកចេញពីផ្ទះហើយ ខ្ញុំមិនមានលុយគ្រប់គ្រាន់ ដើម្បីបន្តការព្យាបាលជំងឺរបស់ខ្ញុំ ដែលខ្ញុំបានទទួលសេវាព្យាបាល អស់រយៈពេល៧ខែមកហើយ។ បើមិនព្យាបាលទៀតទេ វានឹងមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ខ្លាំងឡើងៗ។ ខ្ញុំមិនរំពឹងថា ជីវិតរបស់ខ្ញុំអាចនឹងបន្តទៅមុខទៀតបានយូរ ឬក៏ឆាប់នោះទេ ខ្ញុំគ្មានអ្វីទៀតឡើយ មានតែគំនូរសិល្បៈតាមចិញ្ចើមផ្លូវ ដែលវាដូចជាការងារមួយរបស់ខ្ញុំ។ ខ្ញុំគិតថាវាជាអ្វីដេលខ្ញុំគួរធ្វើបំផុត សម្រាប់ពេលវេលាដែលនៅសល់របស់ខ្ញុំ»៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង