ផ្ទះទំនើបនៅក្រោមបាតសមុទ្រ​ ដំបូងគេបង្អស់លើលោក​ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ម៉ាល់ឌីវ៖ គ្រាន់តែឮឈ្មោះ ម៉ាល់ឌីវ (Maldives) អ្នកទាំងអស់គ្នាភាគច្រើននឹងស្គាល់ថា ជាប្រទេសដែលសំបូរទៅដោយតំបន់កោះជាច្រើន  ឆ្នេរសមុទ្រដ៏ខៀវស្រងាត់   មានបរិយាកាស  និងខ្យល់អាកាសបែបធម្មជាតិ ដែលអ្នកទេសចរភាគច្រើនតែងតែចង់ទៅលេងទីនោះ។

កាលពីពេលថ្មីៗនេះ ផ្ទះវីឡាដំបូងគេនៅលើលោក នាំមកជូននៅរមណីយដ្ឋាន Conrad Maldives Rangali ។ ផ្ទះនេះត្រូវបានគេហៅថា “Muraka” ដែលមានន័យថា “ផ្កាថ្ម” ដែលអាចផ្ទុកភ្ញៀវរហូតបានដល់ទៅ ៩នាក់។ ទីនោះអាចអនុញ្ញាតឱ្យអ្នកញ៉ាំអាហារពេលល្ងាចនៅក្នុងជម្រៅសមុទ្រពណ៌ខៀវយ៉ាងជ្រៅបានទៀតផង។

សូមទស្សនាវីដេអូនៅខាងក្រោម៖

សណ្ឋាគារ Conrad Hotels & Resorts បានឱ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ “ផ្ទះនៅក្រោមសមុទ្រនេះមានបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីមួយ និងការកម្សាន្តលេងក្រោមទឹកសមុទ្រដ៏អស្ចារ្យបំផុតនៅលើផែនដី” ។

គេបានបន្ថែមទៀតថា “Muraka ត្រូវបានរចនាឡើង ដើម្បីបញ្ចូលទៅក្នុងបរិយាកាសរមណីយដ្ឋានរបស់ខ្លួនមានពណ៌ដ៏រស់រវើក និងសម្បូរបែបក្នុងការមើលក្នុងសមុទ្រនៅជុំវិញ Muraka ដែលលោកអ្នកអាចគេងលក់ ជាមួយភាពអស្ចារ្យនៃជីវិតសមុទ្រដ៏សម្បូរបែប និងចម្រុះពណ៌ដែលរស់នៅក្នុងសមុទ្រ។

លំនៅដ្ឋាននេះត្រូវបានរចនាឡើងជាពីរជាន់ ដែលនៅក្រោមទឹកសមុទ្រជាង ៥ម៉ែត្រ មានបន្ទប់គេង កន្លែងអង្គុយលេង បន្ទប់ទឹក និង ជណ្តើរឡើង ដែលនាំទៅដល់បន្ទប់ជាន់ខ្ពស់មួយទៀត។ នៅជាន់លើមានបន្ទប់គេងភ្លោះ បន្ទប់ទឹក បន្ទប់ហាត់ប្រាណ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងញ៉ាំអាហារ សម្រាប់ការទស្សនាថ្ងៃលិចដ៏ល្អប្រសើរផងដែរ”។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗក្នុងផ្ទះវីឡានៅក្រោមសមុទ្រ៖

លោកបណ្ឌិត Ahmed Saleem ជាប្រធានស្ថាបត្យករ និងជាអ្នករចនាម៉ូដរបស់ក្រុមហ៊ុននេះបាននិយាយថា៖ ”យើងបង្កើតផ្ទះក្រោមសមុទ្រនេះឡើងគឺ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗ និងផ្លាស់ប្តូរដល់អ្នកទេសចររបស់យើងដែលចូលចិត្តទឹកសមុទ្រអាចកម្សាន្តពីទស្សនវិស័យថ្មីៗទាំងស្រុងនៅក្រោមផ្ទៃសមុទ្រ”។

តម្លៃសម្រាប់ការស្នាក់នៅ Muraka មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង