ខាងស្រី រំភើបដល់ស្រក់ទឹកភ្នែក តែពេលឃើញ ចិញ្ចៀនពេជ្រសុំរៀបការតូចពេក បដិសេធរួច ដើរចេញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ ការសុំមិត្តស្រីរៀបការមួយ ត្រូវបរាជ័យយ៉ាងហួសចិត្ត ដោយសារតែខាងស្រី បដិសេធមិនព្រម ក៏ព្រោះតែមូលហេតុចិញ្ចៀនសុំរៀបការនោះតូចពេក។

ប្រភពព័ត៌មានចិន រាយការណ៍ឲ្យដឹងថា បុរសជាមិត្តប្រុស បានសុំមិត្តស្រីខ្លួន រៀបការ មុខចំណោមមនុស្សចោមរោមមើលយ៉ាងច្រើន នៅទីសាធារណ:មួយកន្លែង ក្នុងទីក្រុងឆេងឌូ និងមានទាំងការបង្ហាញក្បាច់រាំជាក្រុម សម្តែងឲ្យនារីជាមិត្តស្រីនោះ ទស្សនាយ៉ាងជក់ចិត្តទៀតផង ដើម្បីឲ្យនាងភ្ញាក់ផ្អើល។ បន្ទាប់មកទៀត បុរសជាមិត្តប្រុស បានលុតជង្គង់ចុះ​ បង្ហាញប្រអប់ពណ៌ក្រហម ដែលមានចិញ្ចៀនសុំរៀបការ ធ្វើឲ្យនារីជាមិត្តស្រីរំភើបដល់ស្រក់ទឹកភ្នែក។ តែផ្ទុយពីការរំពឹងទុក នៅពេលដែលខាងប្រុសបើកប្រអប់ បង្ហាញចិញ្ចៀន ស្រាប់តែខាងស្រី មានការខកចិត្ត និងបដិសេធមិនព្រមទទួលយកទៅវិញ ព្រោះតែចិញ្ចៀននោះមានទំហំតូច មិនដល់មួយការ៉ាត់ផងនោះ។ នាងបានងាក និងដើរចេញទៅបាត់ ដោយមិននិយាយអ្វីមួយម៉ាត់ ក្រោយពេលឃើញចិញ្ចៀនរួច។

ក្រោយមក សារឆ្លើយឆ្លងរវាងនារីជាមិត្តស្រី និងមិត្តភក្តិរបស់នាង បានបែកធ្លាយនៅលើអនឡាញ ធ្វើឲ្យគេដឹងការពិតតែម្តង។ ខាងស្រីបានសរសេរថា៖ «គាត់បានយល់ព្រមទិញចិញ្ចៀនពេជ្រធំមួយ យ៉ាងហោចណាស់ក៏១ការ៉ាត់ដែរ តែហេតុអ្វីចិញ្ចៀននោះ តូចបែបនេះ? តើគាត់អត់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីខ្ញុំទេ?» មិត្តភក្តិរបស់នាងតបថា «កុំបារម្ភអី ប្រហែលជាចិញ្ចៀនអាធំ កំពុងរង់ចាំឯង ពេលក្រោយក៏ថាបានដែរ»៕

ប្រភព៖ Shanghaiist

ដោយឡែកព័ត៌មានមួយទៀតដែលកំពុងមានប្រជាប្រិយភាព ៖ ប៉ុន្មានសន្លឹករបស់ ប៊ុន ផៃលីន ធ្វើឲ្យប្រុសៗទប់ចិត្តស្ទើរមិនបាន

បើទោះតារាស្រីស៊ិចស៊ី ប៊ុន ផៃលីន លែង​ខ្វល់ពីសិល្បៈយ៉ាងណាក្តី ខណៈពេល​ដែល​ទៅ​រស់នៅដូចជា​សេដ្ឋីនី ដោយមានផ្ទះល្វែង​សម្រាប់ជួល រាប់រយបន្ទប់ តែ​អតីត​​តារាសិចស៊ីរូបនេះ នៅតែស្រស់ស្អាត​ជា​មួយ​និង​ភាព​ស៊ិចស៊ី​របស់​ខ្លួន​ដោយ​ការ​បញ្ចេញរូបប៉ុន្មានសន្លឹក ដែលបាន​បង្ហាញ​ដើមទ្រូង​ក៏គួរទាក់ទាញរបស់ខ្លួន​​ កាលពីពេលថ្មីៗ​កន្លងទៅ​នេះ ដែលធ្វើឲ្យ​មិត្តភក្តិ របស់នាង​នៅលើហ្វេសប៊ុក បើកភ្នែកធំៗ មើលរូបភាពសិចស៊ីបញ្ចេញគល់ទ្រូង​មូលក្លំរបស់នាង​។​ តោះកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង