យល់ដឹង!របៀបទទួលទានអាហារ ដែលជួយឲ្យនារីមានរាងតូចស្អាត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ការធ្វើលំហាត់ ប្រាណពិតជា អាចជួយរំលាយ ជាតិខ្លាញ់ នៅក្នុងខ្លួន ដែលអាចជួយ សម្រកទំងន់បាន ប៉ុន្តែដើម្បីឲ្យរាងកាយ របស់អ្នក មានរាងកាន់ តែស្អាតអ្នកត្រូវ តែទទួលទាន អាហារឲ្យបាន ត្រឹមត្រូវផងដែរ។

ដើម្បីធ្វើឲ្យរាង ស្អាតដូចតារាម៉ូដែល អ្នកឯកទេស ផ្នែកចំណីអាហារ នៃចក្រភពអង់គ្លេស វេជ្ជបណ្ឌិត Dr Marilyn Glenville បានប្រាប់ពី របៀបក្នុងការ ទទួលទានអាហារ និងប្រភេទ ចំណីអាហារមួយ ចំនួនដែលអាច ជួយឲ្យរាង របស់យើងស្អាត ដូចខាងក្រោម៖

១. ទទួលទាន អាហារញឹកញាប់
វេជ្ជបណ្ឌិត បាននិយាយថា ដើម្បីរក្សារកំរិតស្ករ និងថាមពល នៅក្នុងរាងកាយ ឲ្យមានតុល្យភាព យើងត្រូវបរិភោគអាហារឲ្យ បានទៀតទាត់ ។ យើងត្រូវទទួល ទានអាហារ ពេលព្រឹក ថ្ងៃ និងល្ងាច ជាមួយនឹង អាហារសម្រន់ បន្តិចបន្តួចនៅចន្លោះ ពេលព្រឹកម្តង និងចន្លោះពេល ល្ងាចម្តងទៀត ដោយមិនឲ្យ លើសពីចន្លោះ ពេល៣ម៉ោង នោះទេ។ នៅពេលដែលយើង ទទួលទានអាហារ ចន្លោះពេលលើស ពី៣ម៉ោងរាងកាយយើង ​នឹងគិតថា យើងដាច់អាហារ ហើយរាងកាយ នឹងស្តុក ជាតិខ្លាញ់ និងសារជាតិធាត់ ទុកក្នុងខ្លួន មិនបញ្ចេញមកទេ។ លើសពីនេះ ត្រូវព្យាយាម កុំទទួលទាន សារជាតិ កាបូហាយដ្រេត ចាប់ពីម៉ោង ៦ល្ងាចឡើងទៅ។

២. ទទួលទាន អាហារពេលព្រឹក
ប្រសិនបើ អ្នកមិនបាន ទទួលទាន អាហារពេលព្រឹក រាយកាយរបស់ យើងនឹងដាច់អាហារ ហើយរឹតតែ មិនបញ្ចេញសារ ជាតិធាត់ពីក្នុង ខ្លួនមកទៀត។

៣. កុំឲ្យសារជាតិស្ករ ក្នុងឈាមឡើងចុះ
ជៀសវាងកុំ ទទួលទាន អាហារណាដែល ធ្វើឲ្យសារជាតិស្ករ ក្នុងឈាមឡើងខ្ពស់ និងចុះរហ័ស។ អ្នកគួរទទួល ទានអាហារ ណាដែល មានជាតិប្រូតេអ៊ីន ខ្ពស់ដូចជា សាច់គ្មានខ្លាញ់ ត្រី ស៊ុត ព្រមទាំងឈីស និងទឹកដោះគោជូរ។ លោកអ្នកក៏អាច ទទួលទានអាហារ ដែលជារុក្ខជាតិដូចជា គ្រាប់ធញ្ញជាតិ គ្រាប់ពូជ សណ្តែក ជាដើម បើទោះជាវា មិនមានប្រូតេអ៊ីន ខ្ពស់ដូចសាច់ក៏ដោយ។

៤. សម្រាកចិត្តឲ្យស្ងប់
វេជ្ជបណ្ឌិត Glenville បានបន្ថែមថា ប្រសិនបើអ្នក មានអារម្មណ៍តានតឹង នោះនឹងធ្វើឲ្យ សារធាតុ cortisol ក្នុងឈាម ឡើងខ្ពស់ ដែលធ្វើឲ្យអ្នក មានចំណង់ អាហារខ្លាំង ព្រោះរាងកាយ របស់អ្នកគិតថា ត្រូវការបរិភោគ ឲ្យច្រើនបន្ទាប់ពីមាន ការតានតឹងក្នុង ការគិតច្រើន។ ហេតុដូចនេះហើយ ទើបចំពោះអ្នក ដែលមានរបៀប រស់នៅបែបតានតឹង ច្រើនទទួលទាន អាហារច្រើន ហើយទាមទារ ទទួលទានតែអាហារ ណាដែលសំបូរ ទៅដោយសារធាតុ កាបូហាយដ្រេត និងសារជាតិធាត់។

៥. ត្រូវទទួលទាន វីតាមីនបន្ថែម
វីតាមីន B គឺជាវីតាមីន ដែលគេស្គាល់ថា អាចជួយសម្រួល ដល់ភាពតាន តឹងក្នុងអារម្មណ៍បាន។ វីតាមីន B3 និង B6 សំខាន់ណាស់ ព្រោះវាមានផ្ទុកជាតិឥន្ធនៈ បញ្ជូនទៅដល់ កោសិកា ដែលធ្វើឲ្យរាងកាយ យើងមានថាមពល។

៦. ទទួលទាន អាហារដែលមាន ជាតិប្រូតេអ៊ីន គ្រប់ពេល
អាហារដែលមាន ជាតិប្រូតេអ៊ីន ញ៉ាំឆាប់ឆ្អែត ជាង អាហារដែលគ្មានប្រូតេអ៊ីន។ លើសពីនេះ សារជាតិប្រូតេអ៊ីន ឆាប់រលាយ ជាងជាតិខ្លាញ់ ហើយវាក៏ជួយ រំលាយសារជាតិ កាបូហាយដ្រេត នៅពេលទទួលទាន ជាមួយគ្នានៅ ក្នុងអាហារ។ វាមិនត្រឹមតែ ធ្វើឲ្យអ្នកមាន ថាមពលខ្លាំង ពេញមួយថ្ងៃទេ វាថែមទាំងជួយ ទប់ស្កាត់កុំឲ្យ អ្នកចង់ទទួល ទានសារជាតិផ្អែមផងដែរ។

៧. ទទួលទាន ភេសជ្ជៈដែល មានជាតិប្រូតេអ៊ីន
អ្នកអាចទទួល ទានភេសជ្ជៈ ដែលមានម្សៅ ប្រូតេអ៊ីនលាយ ជាមួយទឹក។ ចំពោះអ្នកហាត់កីឡា ភាគច្រើនចូលចិត្ត ទទួលទាន ទឹកដោះគោស្រស់ ប៉ុន្តែលោកអ្នក ក៏អាចទទួលទាន ម្សៅប្រូតេអ៊ីន ដែលមានស្រាប់ដូចជា ម្សៅអង្ករ សណ្តែកបារាំង សណ្តែកសៀង និងប្រូតេអ៊ីន ពីដើមក្រចៅ។ លើសពីនេះ ទឹកក្រឡុកក៏ជា ជម្រើសល្អសម្រាប់ លោកអ្នកផងដែរ ប៉ុន្តែអ្នក គួរគប្បីជ្រើសរើស ទឹកបន្លែក្រឡុក ប្រសើរជាងទឹក ផ្លែឈើក្រឡុក ដើម្បីកាត់ បន្ថយជាតិស្ករ។ លោកអ្នកក៏អាច ទទួលទានអាហារ ដែលមានរសជាតិ ផ្សេងៗទៀត និងមានប្រូតេអ៊ីន ខ្ពស់ដូចជា ស៊ុប និងសម្លររម្ងាស់។

ម្សៅប្រូតេអ៊ីន ភាគច្រើនមាន គ្រឿងផ្សំដែល តម្រូវសម្រាប់ អ្នកដែលចង់ មានរាងស្អាត និងតាន់។ ក្រៅពីប្រូតេអ៊ីន គ្រឿងផ្សំ ទាំងនោះមាន តែបៃតង ជាតិguarana និងកាហ្វេអ៊ីន ដែលជំនួយដល់ មេតាប៉ូលីស (ការបំលែងអាហារ ឲ្យទៅជាថាមពល) និងសម្រកទម្ងន់។

៨. ទទួលទាន តែសារជាតិ ធាត់ដែលមានប្រយោជន៍
សារជាតិធាត់ មួយចំនួន ដែលមាននៅ ក្នុងខ្លាញ់ត្រី គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ គឺជាសារជាតិ ធាត់មានប្រយោជន៍។ វាជួយបង្កើន មេតាប៉ូលីស ហើយវាក៏ជួយពន្យឺត ការបញ្ចេញជាតិ ស្ករទៅក្នុង សរសៃឈាមផងដែរ។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង