រលកសមុទ្រវាយផ្ទប់បោកពន្លិចទូកនេសាទ២គ្រឿង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កោះកុង ៖ ទូកនេសាទចំនួន២គ្រឿងរបស់បងប្អូនប្រជានេសាទ ត្រូវបានខ្យល់បោកបក់រលកទឹកសមុទ្រវាយបោកផ្ទប់លិច ខណៈដែលទូកទាំង២គ្រឿងវិលមកពីនេសាទ បណ្តាលឲ្យរងការខូចខាតសម្ភារៈ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះអាកាសធាតុ ធម្មជាតិ មានខ្យល់បក់បោកខ្លាំងត្រង់ចំណុចខាងលើ ធ្វើឲ្យរលកទឹកសមុទ្រ ក្នុងកម្រិតមួយគួរប្រុងប្រយ័ត្ន ហើយស្របពេលនោះ មានទូកនេសាទចំនួន២គ្រឿង របស់ប្រជានេសាទ ដែលទើបវិលមកពីនេសាទក្នុងលំហរផ្ទៃសមុទ្រវិញ ត្រូវបាន ខ្យល់បក់ រលកសមុទ្រវាយផ្ទប់បណ្តាលឲ្យលិចទូកចំនួន២ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ គ្រាន់តែសម្ភារៈក្នុងទូក រងការខូចខាត ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង