សង្គ្រាមរវាងអ្នករើសអេតចាយ និងអ្នករត់ម៉ូតូឌុបបណ្តាលអោយម្នាក់ដេកពេទ្យម្នាក់ទៀត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជន២នាក់បានទាស់ពាក្យសំដីគ្នាបន្តិចបន្តួច រហូតឈានទៅដល់ការប្រើហិង្សា បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ដេកពេទ្យ ចំណែកឯជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកនគរបាលប៉ុស្ថិ៍បឹងកក់ទី១ ដើម្បីធ្វើការសាកសួរ ។ ករណីហិង្សានេះកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំនុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនបង្កឈ្មោះ ជុន ស៊ីនាង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១ ផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ពៅ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។

ចំណែកឯជនរងគ្រោះឈ្មោះ ពៅ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។

យោងតាមសាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កអង្គុយហូបបាយនៅមុខផ្ទះជាមួយគ្រួសារស្រាប់តែជនរងគ្រោះបានអូសរទេះអេតចាយរួមនឹងទ្វារដែកពីរសន្លឹកមកដល់មុខផ្ទះជនបង្កស្រាប់តែជនបង្កបានស្រែកប្រាប់ទៅបុរសឈ្មោះពៅថា (បើឯងលួចរបស់គេចឹងកុំយកចូលភូមិពេលថ្ងៃចឹង) ស្រាប់តែ ពៅ ស្រែកវិញថា (ជារឿងរបស់អញមិនទើសក្បាលម៉ែអាណាទេ) ភ្លាមនោះដោយការខឹងសម្បារយ៉ាងខ្លាំងជនបង្កបានទាញដុំថ្មគប់ទៅលើ ពៅ ចំជើងខាងឆ្វេងបណ្ដាលឲ្យមានឈាម ។

ជនបង្កឈ្មោះ ជុន ស៊ីនាង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១ ផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

បន្ទាប់ពីវាយគ្នាបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅសង្គ្រោះ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកនគរបាលប៉ុស្ថិ៍បឹងកក់ទី១ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕⁠⁠⁠⁠ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង