ទឹកដមសំលេងរបស់ ប្អូនស្រី ហានគីម ហី បានអង្រួនចិត្តទស្សនិកជនឲ្យហូរទឹកភ្នែកដោយមិនដឹងខ្លួន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia សប្ដាហ៍ទី៣នេះ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត បន្ទាប់ពីសប្តាហ៏មុនៗ។ តាមរយៈការបង្ហាញសមត្ថភាពច្រៀងរបស់បក្ខជនដែលបានចូលរួមប្រលង The Voice Kids Cambodia នេះ គឺសុទ្ធសឹងតែជាកុមារដែលមានភាពក្លាហាន និងវៃឆ្លាតពូកែខាងបញ្ចូលមនោសញ្ចេតនាទៅតាមសាច់ចំរៀងដែលពួកគេបានបកស្រាយ។​  ទាំងអស់នេះហើយដែលធ្វើឲ្យទស្សនិកជនទូទាងំប្រទេស ក៏ដូចជា Coach ទាំងបីមានភាពសប្បាយរីករាយ ពេលខ្លះក៏ហូរទឹកភ្នែក ពេលខ្លះក៏បោះពាក្យសម្តីបញ្ឆិតបញ្ឆៀងគ្នាដើម្បីទាក់ទាញចិត្តបេក្ខជនទាំងនោះឲ្យទៅនៅក្នុងក្រុមរបស់ខ្លួន។

ជាក់ស្តែងប្អូនស្រី ហាន គីមហី ដែលជាបេក្ខនារីមកពីខេត្តបាត់ដំបងដែលមានអាយុត្រឹមតែ ១៣ឆ្នាំរៀនថ្នាក់ទី៧ ​។ សំរាប់ប្អូនស្រីនៅវេលាយប់មិញនេះ គឺមានការមកជំរុញលើកទឹកចិត្តពីសំណាក់ ម្តាយប្អូនស្រីផ្ទាល់ ក៏ដូចជាម៉ាក់យាយ និងម៉ាក់អ៊ុំជាដើម។ ក្នុងនោះបើទោះបីជា ឪពុករបស់ខ្លួនមិនបានអញ្ជើញមកផ្តល់កំលាំងចិត្តយ៉ាងណាក៏ដោយ ក៏ប្អូនស្រីបានប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងច្រៀងឲ្យអស់ពីសមត្ថភាព។

ការប្តេជ្ញាចិត្តរបស់ប្អូនពិតជាមិនធ្វើឲ្យ ប៉ាម៉ាក់ និងម៉ាក់យាយ ក៏ដូចជាម៉ាក់អ៊ុំខកបំណងនោះទេ​។ ខណៈពេលដែលនាងច្រៀងបទ« ទឹកភ្នែកនាងបដាចារ » ដែលជាបទពោរពេញទៅដោយការបាត់បង់ ការព្រាត់ប្រាស់ និងភាពកំសត់តោកយ៉ាក មិនទាន់បានមួយឃ្លាផង ស្រាប់តែមានការហោកញ្ចៀវពីសំណាក់ទស្សនិកជនយ៉ាងច្រើន ក៏ដូចជាពិធីករ និង​ Coach ទាំងបីផងដែរ។ ការដាក់មនោសញ្ចេតនារបស់ប្អូនស្រី គីបានចាក់ដោតចំបេះដូង Coach ទាំងបី ក៏ដូចជាទស្សនិកជនស្ទើរតែទប់ទឹកភ្នែកមិនជាប់ជាមួយនិងសំលេងដ៏កំសត់មួយនេះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង