រឿងដែលនឹកស្មានមិនដល់! ធ្លាក់អង់តែនMicrowave ស្លាប់បុរសចំណាស់ម្នាក់នៅខណ្ឌសែនសុខ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសជាអ្នកយាមប្រចាំបន្ទប់ផ្សាយរបស់បង្គោលអត់តែន០១២ម្នាក់ ខណៈដែលកំពុងឈរមើលក្រុមជាង កំពុងយោងឧបករណ៍ឡើងបំពាក់នៅលើបង្គោល ជាអកុសលត្រូវបានដាច់ខ្សែពួរយោង ធ្លាក់អង់តែន ប្រភេទmicrowave មកសង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ ឈ្មោះ ឌូ ឈន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរជាសន្តិសុខ GPM ប្រចាំបង្គោលអង់តែនខាងលើ មានទីលំនៅភូមិ សង្កាត់កើតហេតុ ។
តាមការបំភ្លឺពីអ្នកទទួលម៉ៅការ ឡើងចាប់អង់តែនខាងលើបានឲ្យដឹងថា គាត់បានជួលជាងចំនួន២នាក់ ឡើងទៅលើបង្គោលកំពស់៦០ម៉ែត្រ ដើម្បីចាប់បំពាក់Antenna microwave ថ្មី របស់ក្រុមហ៊ុនទូរស័ព្ទ០១២ ហើយខណៈដែល ជាងទាំង២នាក់កំពុងយោង microwave ឡើងលើបង្គោល ទើបតែបានក្នុងរយៈកំពង់៤០ម៉ែត្រ ស្រាប់តែដាច់ខ្សែពួរយោងឧបករណ៍ ធ្លាក់microwave ដែលមានទម្ងន់៥០គីឡូក្រាម មកលើ ជនរងគ្រោះដែលកំពុងឈរមើល នៅក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះពិនិត្យសាកសពរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯបុរសអ្នកអ្នកម៉ៅការម្នាក់ ត្រូវបាននគរបាល ហៅនាំទៅសាកសួរនៅប៉ុស្តិ៍ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង