រន្ធត់ណាស់!!!បុរស២នាក់ដួលបោកក្បាលស្លាប់ភ្លាមៗក្រោយត្រូវរថយន្ដ…….


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៨ រវារថយន្ដម៉ាក Hyundaមួយគ្រឿង កំពុងបោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូតមកបុកម៉ូតូវ៉ែវមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់បងប្អូនដួលបោកក្បាល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ហេតុការណ៏នេះកើតឡើងលើផ្លូវជាតិលេខ២ ត្រង់ចន្លោះបង្កោលគីឡូម៉ែត្រលេខ២៨ និង២៩ ក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់បងប្អូនជិះម៉ូតូម៉ាកWave សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-7090 បើកបរក្នុងទិសដៅពីតាកែវ មកភ្នំពេញ(ពីត្បូងមកជើង)។ចំណែកភាគីរថយន្តម៉ាក Hyundai កូរ៉េប្រភេទដឹកទំនិញ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6381 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅតាកែវ(ពីជើងទៅត្បូង)បញ្ច្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកខាងឆ្វេងទៅបុកនិងម៉ូតូជនរងគ្រោះចំពីមុខផ្នែកង្គៀងខាងឆ្វេង បណ្ដាលឲ្យភាគីម៉ូតូដួលបោកក្បាលស្លាប់ទាំង ២នាក់បងប្អូននៅកន្លែងកើតហេតុតែម្ដង ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបាឲ្យដឹងថាជនរងគ្រោះ​ ៖

ទី១៖មានឈ្មោះសេងសុខនោងភេទប្រុសអាយុ២៤ឆ្នាំ (បង)មុរបធ្វើសំណង់មានស្រុកកំណើតនៅភូមិក្រាំងធ្នង់ឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវ។
ទី២មានឈ្មោះជឹមវាន់ណាតភេទប្រុសអាយុ២៣ឆ្នាំ(ប្អូន)មុខរបធ្វើសំណង់មានស្រុកកំណើតភូមិឃុំជាមួយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅអធិការដ្ឋានស្រុកកណ្ដាលស្ទឹងរងចាំដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពទាំងពីរនាក់ក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង