រថយន្តបែនដឹកថ្មខណៈមកដល់ស្តុបជាន់ហ្រ្វាំងអត់សីុជ្រុលទៅបុក រថយន្ត អូឌី និងរថយន្តជាច្រើនគ្រឿងទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តបែនដឹកថ្ម គ្មានស្លាកលេខ មួយគ្រឿង បាន បើកមកដល់ស្តុបជាន់ហ្រ្វាំងមិនជាប់ជ្រុលបុករះម៉ូតូរឺុកម៉កកង់បីនិងរឺុកម៉កសណ្ដោងដឹកស្វាយខ្ទាតទៅបុករថយន្តម៉ាកតូយ៉ាតាTUNDRAពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AJ-៩០៤២ និងរថយន្តម៉ាកអូឌីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AH-៧៧៥៧បណ្ដាលឲ្យជាប់កាំងកណ្ដាលផ្លូវ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុបទួលទំពូង តាមផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ជឿន រតនា ភេទប្រុស អាយុ២២ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិសំបួស សង្កាត់ច្បារមន ក្រុងច្បារមនបានប្រាប់ថាដោយមុនកើតហេតុគាត់មកដឹកកំទិចថ្មពីកោះពេជ្រយកទៅចាក់នៅម្ដុំស្តាតអូឡាំពិកលុះមកដល់ផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតមកលិចមកដល់ស្តុបមានរថយន្ត និងម៉ូតូតៗគ្នាគាត់ក៏ជាន់ហ្រ្វាំងតែរថយន្តហ្រ្វាំងមិនសីុទើបបុករះបន្តគ្នាបណ្ដាលខូចខាតរថយននត២គ្រឿងនិងម៉ូតូរឺុកម៉កមួយគ្រឿង និងម៉ូតូរឺុកម៉កដឹកស្វាយ១គ្រឿង ក្រោយកើតហេតុក៏ទាក់ទងខាងមេការអោយមកធ្វើការដោះស្រាយ ។

មន្ត្រីនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ែនដឹកថ្ម ហើយដាច់ហ្វ្រាំងជាន់មិនសុីទើបបុករះបន្តគ្នាខូចខាតរថយន្តសេរីទំនើប២គ្រឿង និងម៉ូតូរឺុកម៉កង់បី និងម៉ូតូសណ្ដោងរឺុកម៉កដឹកស្វាយ។ គួរបញ្ជាក់ផងដែរក្នុងហេតុការខាងលើនេះគ្រាន់តែខូចខាតសំភារ:ប៉ុណ្ណោះមិនបណ្ដាលអ្នករងរបួសនរណាម្នាក់នោះទេ។ ហើយរថយន្តច្រើនគ្រឿងនោះត្រូវបានប្រគល់អោយខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ មកធ្វើការវាស់វែងរួចយករក្សាទុកជាបណ្ដោះអាសន្នសិន ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង