ល្បិចលាក់គ្រឿងញៀនUpdate រហូត ចុងក្រោយនៅតែគេចមិនផុតពីក្រញាំសមត្ថកិច្ច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសពីរនាក់ ត្រូវបានសមត្ថកិច្ច មានការសង្ស័យនិងធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឆេរឃើញគ្រឿងញៀនមួយចំនួន នៅក្នុងកញ្ចក់ម៉ូតូ កាលពីវេលាម៉ោង១០ និង៤២នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុច ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរមានទី១ ឈ្មោះ ចាន់ ដារ៉ា អាយុ២១ ឆ្នាំមុខរបរជាងសំណង់ ជនសង្ស័យទី២ ឈ្មោះ ពៅ ញក់ អាយុ៣៥ ឆ្នាំ មុខរបរជាងទូរស័ព្ទ។ ប្រភពដដែលបន្តថា ជនសង្ស័យទាំងពីរនេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេ ជិះម៉ូតូម៉ាក FINO ពាក់ស្លាកលេខ1D-2277 ពណ៍ខ្មៅលាយផ្កាឈូកដោយមានការសង្ស័យ លើបុរសពីរនាក់នេះ ជិះម៉ូតូ គ្មានកញ្ចក់ និងគ្មានចង្កៀងបំភ្លឺផ្លូវ ទើបសតម្ថកិច្ច ហៅឈប់ដើម្បីធ្វើការសាកសួរ។ ក្រោយពេលសាកសួររួច សមត្ថកិច្ចបានធ្វើការឆែកឆេរ ក្នុងឃ្លុបម៉ូតូឃើញមានវត្តុតាងជាច្រើនសម្រាប់ការប្រើប្រាស់គ្រឿងញៀន រួមទាំងថ្នាំញៀនមួយចំនួនដែលជនសង្ស័យបានលាក់នៅក្នុងកញ្ចក់ម៉ូតូ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងពីរយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់និរោធ ដើម្បីសាងសំណុំរឿងផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង