មុខសញ្ញាចាស់ ៣នាក់នេះពិបាកចាប់ណាស់ ចាប់របូតៗដូចអន្ទង់ចឹង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានសម្ថតកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនក្រោយពីឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់។ ក្នុងការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

លោក តេង សុីណូ អធិការនគរបាលខណ្ខមានជ័យបានអោយដឹងថាជនសង្ស័យទាំង៣នាក់ទី១ មានឈ្មោះ ខ្មៅ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលទី២ ឈ្មោះ ឈៀង លីហ៊ាង ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២ៈ៣៥នាទីទាបភ្លីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយបានដាក់អោយកម្លាំងល្បាតនៅក្នុងមូលដ្ឋានដឹកនាំកម្លាំងដោយលោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ហើយបានឆែកឆេរបារកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូច បានយកមកប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីសាកសួរក៏បានឈានទៅដល់ម៉ោង១២ជាងបានបន្តទៅរកបានបក្ខពួកម្នាក់ទៀតមានឈ្មោះ ញ៉េន មេសា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិទ្រា៤ ដែលកំពុងតែដេកនៅបន្ទប់ផ្ទះជួលហើយបានឃាត់ខ្លួនយកមកប៉ុស្តិ៍ស្ទឹងមានជ័យសាកសួរ។

លោកបានបន្តទៀតថាជនស្ស័យទាំង៣នាក់ជាមុខសញ្ញាជួញដូរយ៉ាងសកម្មដែលសមត្ថកិច្ចពិបាកក្នុងការឃាត់ខ្លួនណាស់តែដោយសារថ្ងៃនេះដោយមានការស្រាវជ្រាវទើបធ្វើការឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ខមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង