កម្មពារមែន…!ឆក់មិនបានសម្រេចហើយ ដួលម៉ូតូបាក់ជើងទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីបុរសម្នាក់ដែលជិះក្នុងរឺុម៉ក់ម៉ូតូឡាំប្រឺតា តែ ភ្លាត់ស្នៀត បណ្តាលជនសង្ស័យម្នាក់ក្នុចំណោម បក្ខពួកពីរនាក់ បានរងរបួសបាក់ជើងទាំងសងខាង និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៨ ទល់មុខទីស្តីការគណរដ្ធមន្រ្តី តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមការរៀបរាប់ពីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គាត់កំពុងអង្គុយចុចទូរស័ព្ទមើលគីឡូដើម្បីបង់លុយឱ្យម៉ូតូកង់បីឡាំប៉ាតា ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៌ ស លាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1GJ-1729 ដែលជិះគ្នាពីរនាក់មកអែបម៉ូតូ ឡាំប៉ាតា ហើយធ្វើសកម្មភាពឆក់ទាញយកទូរស័ព្ទ របស់គាត់ តែសំណាងអាក្រក់ដោយទូរស័ព្ទដៃគាត់ មានចិញ្ចៀនជាប់ជាមួយនឹងសំបកទូរស័ព្ទ ធ្វើអោយ ជនសង្ស័យនោះឆក់យកមិនបាន គាត់ក៏ទាញមកវិញ ដោយប្រទាញប្រទង់គ្នាទៅវិញទៅមកបណ្ដាលអោយ ម៉ូតូឡាំប៉ាតា ក៏ក្រឡាប់ផ្ងារជើង រីឯម៉ូតូជនសង្ស័យបានដួលអូសប្រហែល២០ម៉ែត្រ បណ្ដាលឲ្យជនសង្ស័យម្នាក់របួសបាក់ជើងទាំងសងខាង និងម្នាក់រត់ឡើងម៉ូតូពីរគ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចដាក់ខ្នោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ទើបកសាងសុំរឿងនៅពេលក្រោយ។ ចំណែកជនរងគ្រោះសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីឲ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់៕

  

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង