នាំមកជូនដោយ៖

ចោរឆក់ម្នាក់ត្រូវប្រជាពលរដ្ធស្វាគមន៏ឡើងសុះសាច់ ព្រោះ…..!!!


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ បានធ្វើសកម្មភាពឆក់ការបូបបានសម្រេច តែសំណាងអាក្រក់ក៏ជ្រុល​ទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៏មួយដៃមួយជើងយ៉ាងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។​ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវ​៣២០ កែងនិងផ្លូវ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលា ម៉ោង១០និង១០នាទី​យប់ថ្ងៃទី០៤ខែមេសាឆ្នាំ២០១៨។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកscoopy ពណ៍ស ពីផ្សារកណ្តាល ទៅផ្ទះក្បែរគុកទួលស្លែង ក្នុងសង្កាត់បឹងកេងកងទី៣ លុះជិៈមកដល់ផ្លូវ១១៣កែងនិងផ្លូវ៣២០ ទិសដៅ ពីជើងទៅត្បូង ស្រាប់តែមានជនសង្ស័យមួយក្រុមប្រហែលមានគ្នា៧នាកើ ជិៈម៉ូតូ៣គ្រឿង មិនចាំស្លាកលេខ បានមកជិត ហើយក៏ធ្វើ​សកម្មភាពឆក់​ការបូបពីនារី រងគ្រោះស្ពាយចំហៀងឆក់បានសម្រេច ហើយក៏បើករត់តសំណាងមិនល្អ ក៏ជ្រុលទៅបុកនិងរថយន្តបណ្ដាលឲ្យដួលក៏ធ្លាក់ជនសង្ស័យម្នាក់ដែលជិៈខាងក្រោយជាអ្នកឆក់ត្រូវបានប្រជាពលរដ្ឋ ស្វារគមន៏មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៏នគរបាលរដ្ឋបាល បឹងកេងកងទី៣​ ដើម្បីសួរនាំនឹងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង