សំណុំរឿងលោកអធិការក្រុងតាខ្មៅ ដោះលែងជនសង្ស័យបានធ្លាក់ដល់ដៃតុលាការ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ ក្រោយពីផ្ទុះរឿងអាស្រូវ លោកអធិការក្រុងតាខ្មៅ និងកូនចៅចំនួន៣នាក់ទៀត ជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តអំពើពុករលួយ ដោះលែងស្រ្តីជាជនសង្ស័យ២នាក់ មុខសញ្ញាទម្លាក់យោង នាំនារីម្នាក់ទៅដោះយកគ្រឿងអល័ង្កា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅទីស្នាក់ការផ្សារតាខ្មៅចាស់ ហើយបែកធ្លាយរឿង ការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដោះលែងចោរទម្លាក់យោង ជាថ្នូរនិងទឹកប្រាក់៧០០ដុល្លារ តែដោយសារ ការព្រឹត្តិកំហុសឆ្គងរបស់មន្ត្រីនគរបាលជាតិលាក់មិនជិត បែរជាបែកធ្លាយ កើតផ្ទុះទៅជារឿង ស៊ើបអង្កេត ឈានទៅដល់ មានបណ្តឹងចូលទៅ ACU និងតុលាការខេត្តកណ្តាល។

តាមប្រភពមួយបានបង្ហើបប្រាប់ឲ្យដឹងដា សុំណុំរឿងរបស់ លោក សុឹម ប៊ុតបណ្ឌិត អធិការក្រុងតាខ្មៅ ខេត្តកណ្តាល រួមជាមួយកូនចៅ៣នាក់ទៀត លោក ហ៊ិន គឿន នាយផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ។ លោក យុន សូយ៉ាន នាយរងផ្នែក និងលោក អ៊ុន សំអាត នាយរងផ្នែក។ ចំណែកស្រ្តីសង្ស័យដែលលោកអធិការឲ្យដោះលែងមាន២នាក់ ទី១ ឈ្មោះ សឿន ធី អាយុ៣៤ឆ្នាំ មុខសញ្ញាទម្លាក់យោង។ ទី២ ឈ្មោះ ចិន ស្រីល័ក្ខ អាយុ២០ឆ្នាំ មុខសញ្ញាទម្លាក់យោង។ ជនសង្ស័យទាំង២នាក់ មានកន្លែងស្នាក់នៅមិនពិតប្រាកដ។

តាមអង្គហេតុ បានឲ្យដឹងថាកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ មានជនសង្ស័យទម្លាក់យោងពីរនាក់ ធ្វើសកម្មភាពល្បួងស្ត្រីម្នាក់ មានពាក់គ្រឿងអលង្ការ ចេញពីខាងមុខផ្ទះសម្អាងការផ្សារតាខ្មៅចាស់ ហើយត្រូវបានសន្តិសុខផ្សារ តាមឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បញ្ជូនទៅស្នាក់ការផ្សារ។ ក្រោយពីសន្តិសុខឃាត់ខ្លួនស្រ្តីសង្ស័យបានហើយនាំទៅកាន់ទីស្នាក់ការផ្សារ ហើយរាយការណ៍ទៅលោកអធិការក្រុងតាខ្មៅ រួចត្រូវបានលោកអធិការបញ្ជាចាត់កូនចៅឲ្យចុះទៅមើល ហើយត្រូវបានបញ្ជាឲ្យដោះលែងជនសង្ស័យ ទាំង២នាក់ជាថ្នូរនិងទឹកប្រាក់៧០០ដុល្លារ ។
តែដោយសាររឿងបានបែកធ្លាយ ផ្ទុះកក្រើកពេញក្រុង រហូតមានបណ្តឹង ឡើងទៅACUនិងសាលាដំបូងខេត្ត ។

សំណុំរឿងខាងលើ បានធ្លាក់ដល់ដៃលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយក៏កំពុងបន្តនីតិវិធីផងដែរ តែមកដល់ពេលនេះ តុលាការមិនទាន់កោះហៅ ជនសង្ស័យឬអ្នកពាក់ព័ន្ធណាម្នាក់ចូលមកបំភ្លឺនៅឡើយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង