ហួសចិត្ត! កម្មករបង្ករឲ្យកើតមានជាគ្រោះថ្នាក់ចរាចរណ៍ ថៅកែមកដល់បានត្រឹមធ្វើឲ្យអ្នកដែលឃើញហេតុការណ៍មានការហួសចិត្តទៅវិញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រុឺម៉កដឹកខ្សាច់មួយគ្រឿង ខណៈដែលដឹកធ្ងន់ ហ្វ្រាំងមុខជាប់ជ្រុលទៅបុកម៉ូតូចតស្ងៀម ហើយបន្តទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសជាដំណំ ថៅកែខាងរុឺម៉កដឹកខ្សាច់មកមើល ព្យាយាមគេចវេសមិនទទួលខុសត្រូវ បានត្រឹមតែឲ្យ២០ដុល្លារសម្រាប់ម៉ូតូ ដែលខូចខាតទាំង២គ្រឿង មិនខ្វល់​ក្នុងហេតុផល​រុឺម៉កម៉ូតូកញ្ចាស់ ចង់ប៉ូលីសយកទៅណាក៏ទៅៗ អត់ខ្វល់​ធ្វើឲ្យពលរដ្ឋ និងជនរងគ្រោះនៅកន្លែងកើតហេតុហួសចិត្ត​។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង​៩​និង​៥០​នាទីព្រឹក​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ខាងកើតរង្វង់មូលចោមចៅ​ជាង១០០ម៉ែត្រ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។​

រុឺម៉កម៉ូតូ​ដឹកខ្សាច់​ម៉ាក​សង់កូរ៉េ ពណ៌ក្រហមកញ្ចាស់​គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ចំណែកម៉ូតូរងការខូចខាត២គ្រឿង ទី១ ម៉ាក Honda Dream សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1K-8308 ជិះគ្នា៣នាក់ ប្តីប្រពន្ធ និងប្អូនថ្លៃស្រីតូចម្នាក់​។ ទី២ ម៉ូតូម៉ាក Honda Dream សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-1709 បើកបrដោយបុរសម្នាក់​។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ Honda Dream សេ១២៥ ជិះគ្នា៣នាក់ ប្តីប្រពន្ធ បើកពីលិចទៅកើត ដល់ចំណុចខាងលើ​ក៏ឈប់ចត​ស្ងៀម ដោយសារ​មានរថយន្តដឹកខ្សាច់មួយគ្រឿងបត់ត្រឡប់ក្រោយ ស្រាប់តែម៉ូតូ សណ្តោងរុឺម៉កដឹកខ្សាច់ បើកពីលិចទៅកើតស្របទិសគ្នា មកដល់​វាក់អើ ហ្វ្រាំងមិនជាប់​ជ្រុលទៅបុក​ម៉ូតូជិះគ្នា៣នាក់ ពីក្រោយ​បណ្តាលឲ្យដួល​រងរបួស ៣នាក់ជាដំណំហើយ​រុឺម៉កជ្រុលទៅបុក ម៉ូតូ Honda Dream សេរី២០១៤ ពីក្រោយរុញផ្ទប់ទៅរថយន្តមួយគ្រឿងទៀត​។

ក្រោយកើតហេតុ រថយន្តដឹកខ្សាច់​បើកទៅបាត់​សល់តែរុឺម៉កដឹកខ្សាច់ និងម៉ូតូជនរងគ្រោះ​ដេកដួលលើចិញ្ចើមផ្លូវ​។​ តាមយុវជនបើករុឺម៉កដឹកខ្សាច់បានឲ្យដឹងថា ក្រោយកើតហេតុភ្លាម ខ្លួនបានទូរស័ព្ទប្រាប់ថៅកែដេរប៉ូសំណង់ មកមើលនិងដោះស្រាយដែរ ហើយពេលដែលមកឃើញ ប្រាប់ឲ្យសងលុយតែ២០ដុល្លារ សម្រាប់ម៉ូតូជនរងគ្រោះទាំង២គ្រឿងបានហើយ យកមិនយកអត់ខ្វល់ ក្នុងហេតុផល ម៉ូតូរុឺម៉ក​កញ្ចាស់ទេ ទោះជាប៉ូលីសយកទៅណាក៏ទៅៗ ទើបធ្វើឲ្យពលរដ្ឋឃើញហេតុការណ៍និងជនរងគ្រោះហួសចិត្ត​។

ក្រោយកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ ព្យាយាម​ទំនាក់ទំនងទៅថៅកែ​ដេរប៉ូ សព្វតែរឿងកំបុិកកំប៉ុកសោះ បែរជាព្យាយាមមិនទទួលខុសត្រូវ រាល់កូនចៅ​កម្មកររបស់ខ្លួន​។ ដោះស្រាយនិយាយមិនត្រូវគ្នា​ទើបនគរបាលសម្រេច យកម៉ូតូទាំង៣គ្រឿង​ទៅរក្សាទុកនៅផ្នែកជំនាញ​អធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ​៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង