ឆក់ទូរសព្ទ័ដៃបានសំរេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្សយ័ម្នាក់ក្នុងចំណោមបក្សពួកពីនាក់បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរស់ម្នាក់ជិះម៉ូតូនៅលើដងផ្លូវបានសំរេចត្រូវបានប្រជាពលរដ្ឋឃើញស្រែកចោរៗដេញចាប់បានវាយទ្រមខ្លួនរួចបញ្ជូនជូនទៅឲ្យសមត្ថកិច្ច ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការនេះកើតឡើងការពីវរលាម៉ោង៧-១០នាទីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅចំណុច ការាស់សាំងតូតាល់ នៅនិងស្តុបទីក្រុងបៃតង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ជនសង្សយ័៖ មានឈ្មោះ សឿង សុភក្តិ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅសង្កាត់ មានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។មានស្រុក កំណើត នៅឃុំឧត្តមសូរិយា ស្រុកសំរោង ខេត្តតាកែវ។ វត្ថុតាង ទូរសព្ទ័ដៃ អាយហ្វូនសិចមួយគ្រឿង។សូមបញ្ជាក់ផងដែរជនសង្ស័យ បានសារភាពថាខ្លួនបានធ្វើសក្មមភាព ឆក់បួនលើកមកហើយ ឆក់បីលើកបានសំរេច ចំណែកលើកទីបួនត្រូវជាប់ខ្នោះសមត្ថកិច្ច។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើើញជនសង្សយ័ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៏ក្រហមគ្មានស្លាកលេខជិះតាមបណ្តោយផ្លូវលេខ១៨២ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿពីបុរស់់ម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មិនចាំស្លាកលេខជិះនៅខាងមុខស្របទិសដៅគ្នាពីកើតទៅលិច ដែលជនរងគ្រោះកំពុងនិយាយទូរស័ព្ទសៀតនៅក្នុងមួកការពារហើយក៏ត្រូវបានជនសង្ស័យឆក់យ៉ាងលឿន  ប្រជាពលរដ្ឋដែលបានឃើញហេតុការនេះបានស្រែកថាចោរៗនឹងដេញតាមធ្វើឲ្យជនសង្សយ័ទាំងពីរនាក់មានកាភិតភយ័បានបើកម៉ូតូរត់គេចមកដល់ស្តុបសំណង់(12)បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនបាត់ស្រមោល ចំណែកអ្នកអង្គុយនៅពីក្រោយជាអ្នកឆក់បានរត់គេចខ្លួនមកដល់ហាងនំប័ុង វិមានទិព្វនៅក្បែកន្លែងកើតហេតុខាងលើត្រូវបានប្រជាពលរដ្ឋចាប់បាននាំគ្នាវាយមួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។

ចំណែកជនរងគ្រោះបានជិះម៉ូតូបន្តដំណើរទៅមុខបាត់ស្រមោលមិនមកកន្លែងកើតហេតុនោះវិញទេ។ បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍ទឹកល្អក់២និងបញ្ជូនបន្តទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោគដើម្បីសាងសំណំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។
ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕ ដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង