កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំឃាតករមកធ្វើត្រាប់ក្នុងផ្ទះសំណាក់ មុនីកា(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំឃាតកដែលសម្លាប់សង្សាររបស់ខ្លួនមកធ្វើត្រាប់នៅព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៧នៅផ្ទះសំណាក់ មុនីកា ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឃាតក មានឈ្មោះ ខន ឡា អាយុ១៩ឆ្នាំ ជាសង្សាររបស់នារីរងគ្រោះ និងមានមុខរបរ ជាកូនជាងអគ្គិសនី ការដ្ឋានសំណង់មួយកន្លែង។ ចំណែកនារីរងគ្រោះមានឈ្មោះ អី សុខា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

គួរបញ្ជាក់ផងដែរថា ឃាតកដែលសម្លាប់នារីម្នាក់ក្នុងផ្ទះសំណាក់ត្រូវបាន កម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅសហការជាមួយកងកំលាំងរាជអាវុធហត្ថខេត្តកំពតធ្វើការឃាត់ខ្លួនឃាតក នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។

គួររំលឹកថា កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់មួយ កន្លែងឈ្មោះ មុនីកា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៦០ក្នុងសង្កាត់ទួលទំពូងទី១ដែលករណី ស្លាប់នេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង