មូលហេតុដែលមនុស្សជាប់សន្តានសត្វ !!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មានរឿងតំណាលថា កាលពីដើម ពិភពលោកយើងនៅមិនទាន់មាន​មនុស្សនិង​សត្វរស់នៅទេ គឺមានតែផ្ទៃទឹក ផ្ទៃមេឃ ផ្ទៃដី ព្រៃព្រឹក្សា និងអាទិទេពនានាប៉ុណ្ណោះ ទើបបានជាអាទិទេព ជូពីទ័រ បានដាក់បញ្ជាឲ្យអាទិទេព ប្រូតេអ៊ុល ទទួលភារកិច្ចជប់បង្កើតមនុស្សនិងសត្វ ឲ្យកើតមាននៅលើផែនដីនេះឡើង។

តែនៅកាលនោះ អាទិទេព ប្រូតេអ៊ុល រវល់តែភ្លើតភ្លើននឹងការជប់បង្កើតសត្វផ្សេងៗ ម្ដងសត្វនេះ ម្ដងសត្វនោះ ទៅតាមចំណង់របស់ខ្លួនឯងទើបធ្វើឲ្យសត្វមានចំនួនច្រើនលើសពីមនុស្សរាប់សិបដងឯណោះ។

ពេលទតឃើញដូច្នេះ អាទិទេព ជូពីទ័រក៏បញ្ជាឲ្យជប់សត្វទាំងនោះប្ដូរទៅជាមនុស្សវិញ…
ឱ! ប្រតេអ៊ុស អើយ! អ្នកដឹងទេថា សត្វដែលអ្នកជប់មកនេះវាមានចំនូនច្រើនជាងមនុស្សឆ្ងាយណាស់… ថ្ងៃក្រោយទៅ អាចនឹងនាំឲ្យកើតរឿងវឹកវរចលាចល់ជាមិនខាន!… ដូច្នេះចូរអ្នកជប់សត្វមួយចំនួន ឲ្យប្រែក្លាយទៅជាមនុស្សវិញទៅ ដើម្បីឲ្យផែនដីនេះមានតុល្យភាព!

ប្រូតេអ៊ុល ក៏ជប់សត្វមួយចំនួនឲ្យក្លាយទោះជាមនុស្សវិ តាមបញ្ជារបស់ អាទិទេព ជូពីទ័រ។ តែទោះជាយ៉ាងណា ថ្វីត្បិតតែបានផ្លាស់ប្ដូររូបរាងមកជាមនុស្សហើយក៏ដោយ ក៏និស្ស័យជាសត្វរបស់អ្នកទាំងនោះនៅ តែដិតជាប់មកតាមខ្លួនជាដដែល មិនមានប្រែប្រួលអ្វីឡើយ ហេតុនេះហើយទើបបានជាមនុស្សមួយចំនួននៅតែជាប់ សារជាតិ ជាសត្វរហូតមកទល់នឹងសព្វថ្ងៃ។

«   សន្ដានអាក្រក់នឹងកែប្រែបានលុះត្រាម្ចាស់ខ្លួនភ្ញាក់រឮកដោយខ្លួនឯង  »!

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង