នោះហ្ការ៉ាសសាំងPTTលួចលាក់សាងសង់ ទាល់តែពលរដ្ឋប្ដឹង(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ លោក អៀង អូននី អភិបាលក្រុងរងបានប្រកាសផ្អាកការសាងសង់ហ្ការ៉ាសសាំងមួយកន្លែង ជាបណ្ដោះអាសន្នសិន ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លើបញ្ហាប្រឈមគ្រោះថ្នាក់នាៗ ក្នុងមូលដ្ឋាន។លោកបានបញ្ជាក់ថា ចំពោះការផ្អាកសាងសងខាងលើ ត្រូវបានបិទចោលជាបណ្ដោះអាសន្ន ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តប្ដឹង ដោយមិនព្រមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរនោះទេ។

ការចុះផ្អាកសាងសង់លើនេះដំណើរការនៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT មួយកន្លែងនៅតាមបណ្តោយផ្លូវទេពផន លេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដែលត្រូវបានប្រជាពលរដ្ឋប្តឹងទៅសាលារាជធានីភ្នំពេញថា ម្ចាស់ទីតាំងឈ្មោះ ចែម វិចិត្រ នេះមិនគោរពតាមការណែនាំ និងកិច្ចសន្យារបស់សាលាខណ្ឌ ពាក់ពន្ធ័នឹងការចុះហាមឃាត់សំណង់ខាងលើនេះ ភ្ញាក់ងារយកព័ត៌មានយើង បានសុំការបំភ្លឺពីម្ចាស់ទីតាំងខាងលើ បានប្រាប់ថា ទីតាំងសាងសង់ស្ថានីយ៍ប្រេងនេះ គឺលោកបានធ្វើលិខិតស្នើរសុំទៅសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជាសាលារាជធានីភ្នំពេញរួចមកហើយ ដោយខាងមន្ត្រីពាក់ព័ន្ធបានចេញលិខិតអនុញ្ញាតឲ្យម្ចាស់ទីតាំងសាងសង់តាមច្បាប់ដែលចេញមកនេះ ។

បើយោងតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានបានដាក់ពាក្យបណ្ដឹងប្រមាណជា២០ គ្រួសារទៅសាលារាជធានីភ្នំពេញបានប្រាប់អោយដឹងថា ការសាងសងស្ថានីយ៌ប្រេងនេះគឺមិនបានធ្វើដោយមានការសម្របសម្រួលពីប្រជាពលរដ្ឋនោះទេ ដោយការសាងសង់មានការបិទបាំងដោយសារតែការសាងសងនោះប្រជាពលរដ្ឋបានអោយដឹងថាគឺពួកគេសាងសង់តែនៅពេលយប់ ។

ពាក់ពន្ធ័នឹងការចុះហាមឃាត់សំណង់ខាងលើនេះ ភ្នាក់ងារយកព័ត៌មានយើង បានសុំការបំភ្លឺពីម្ចាស់ទីតាំងខាងលើ បានប្រាប់ថា ទីតាំងសាងសង់ស្ថានីយ៍ប្រេងនេះ គឺលោកបានធ្វើលិខិតស្នើរសុំទៅសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជាសាលារាជធានីភ្នំពេញរួចមកហើយ ដោយខាងមន្ត្រីពាក់ព័ន្ធបានចេញលិខិតអនុញ្ញាតឲ្យម្ចាស់ទីតាំងសាងសង់តាមច្បាប់ដែលចេញមកនេះ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង



ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង