នាំមកជូនដោយ៖

អស់កង្វល់នឹងបញ្ហាមុនលើដងខ្លួនទៀតហើយ ជាមួយវិធីសាមញ្ញទាំង ១០យ៉ាង..!


ទំហំអក្សរ៖ S M L

សម្រស់ស្បែក វាពិតជាសំខាន់ណាស់ សំរាប់សុភាពបុរស និង នារីគ្រប់រូប។ លោកអ្នកមួយចំនួន ប្រហែលជាមានការបារម្ភ និង មិនសប្បាយចិត្ត ចំពោះ មុនដែលកើតមាន នៅលើដងខ្លួន ហើយជាពិសេសនោះគឺ មិត្តនារី តែម្តង ពីព្រោះតែមានការ លំបាកក្នុងការពាក់អាវវាលខ្នង ឫ ក៏រ៉ូបទៅ កម្មវិធីណាម្តងៗ។ ប៉ុន្តែនេះ ជាដំនឹងល្អ សំរាប់ដោះស្រាយ បញ្ហាមុនលើដងខ្លូន ដោយវិធីសាមញ្ញ ទាំង ១០ យ៉ាងខាងក្រោម៖

១. គេងឲ្យបានគ្រប់គ្រាន់ ៖ អ័រមូនដែលបង្ក ឲ្យមានភាពតានតឹង បានកើនឡើង រហូតដល់ ១៤ ភាគរយ រៀងរាល់មួយម៉ោងម្តង នៅពេលដែល អ្នកគេងមិនលក់ នៅពេលយប់។ ហើយអ័រមូនប្រភេទ Glucocorticoids ជាអ័រមូនម្យ៉ាងដែល ត្រូវបានគេដឹងថា ជាអ្នកបង្កឲ្យមាន បញ្ហាស្បែក និង ដំនើរការនៃស្បែកផងដែរ។ ដូច្នេះការកើ់នឡើង នៃប្រភេទអ័រមូន glucocorticoid អាចធ្វើឲ្យមុន ដែលនៅលើខ្លូនរបស់អ្នក កាន់តែធ្ងន់ធ្ងរ និង ពិបាកព្យាបាលទៀតផង។ ដើម្បីការពារ និង ព្យាបាល លើមុនដងខ្លួននេះ លោកអ្នកគួរតែ គេងឲ្យបានគ្រប់គ្រាន់ យ៉ាងតិចណាស់ ឲ្យបាន ៨ ម៉ោង។

២. ធ្វើលំហាត់ប្រាណ៖ អ្នកដឹងហើយថា អ័រមូន glucocorticoids អាចធ្វើឲ្យខ្លួនអ្នក កើតមុន ដូច្នេះការធ្វើលំហាត់ប្រាណ មិនត្រឹមតែអាច កាត់បន្ថយ កម្រិតអ័រមូននោះទេ ប៉ុន្តែថែមទាំំង ធ្វើឲ្យប្រព័ន្ធរំលាយអាហារ  និង ប្រព័ន្ធប្រសៃប្រសាទ របស់អ្នកដំនើរការ បានល្អ ព្រមទាំង ធ្វើឲ្យឈាមរត់ល្អ ដែលធ្វើឲ្យមានអុកស៊ីសែន ធ្វើដំនើរទៅ កាន់ស្រទាប់ស្បែកទៀតផង។ ដូច្នេះ ការធ្វើលំហាត់ប្រាណ គឺជាវិធីមួយដែល ល្អបំផុតសំរាប់ កំចាត់បញ្ហាមុនលើ ដងខ្លូន។ យ៉ាងណាមិញ ការបែកញើស ដែលចេញពីការហាត់ប្រាណ ក៏អាចធ្វើឲ្យ កើតមុនផងដែរ ដូច្នេះលោកអ្នក ត្រូវចាំថាក្រោយ ពីហាត់ប្រាណ គួរតែងូតទឹក ភ្លាមៗផងដែរ។

៣. ខាត់ស្បែក៖ បញ្ហាដែលធ្វើឲ្យកើតមិន គឺមិនត្រូវបានដឹងច្បាស់ឡើយ ប៉ុន្តែ រន្ធស្បែកដែលកកស្ទះ គឺជាផ្នែកមួយដែល ធ្វើឲ្យកើតមុន ហើយ ភាគច្រើននៃរន្ធស្បែកដែល ស្ទះនោះ គឺមិនបានកើតចេញ ពីបរិស្ថាន ជុំវិញខ្លួនអ្នកទេ ប៉ុន្តែវាកើតចេញ ពីក្នុងខ្លូនរបស់អ្នកផ្ទាល់តែម្តង ដូចជា ញើស ខ្លាញ់ និង ស្បែកដែលងាប់ ស្ទះនឹងរន្ធស្បែក បង្កអោយកើតជាមុន។ ដូច្នេះ អ្នកអាចប្រើអំបិល ដើម្បីលាងចេញនូវ ស្បែកងាប់ដែលបង្កឲ្យកើតមុននោះ ដែលអ្នកគួរធ្វើ យ៉ាងហោចណាស់ ឲ្យបានពីរដង ក្នុងមួយសប្តាហ៍។

៤. ជៀសវាងទទួលទាន ជាតិស្ករច្រើនពេក៖ តើអ្នកដឹងទេថា ការទទួលទានជាតិស្ករ ច្រើនពេកក៏អាច ធ្វើឲ្យលោកអ្នកកើតមុន បានផងដែរ។ ជាតិស្ករដែលបានធ្វើ ឲ្យកកស្ទះនៃ អំាងស៊ុយលីន និង អ័រមូនផ្សេងទៀត នោះ គឺជាឫសគល់ នៃមុន។ យ៉ាងណាមិញ អ្នកក៏មិនត្រូវជៀសវៀង ទទួលជាតិស្ករ គ្រប់ពេលដែល ប៉ុន្តែអ្នកគ្រាន់តែ មិនចាំបាច់ បន្ថែមស្ករ នៅក្នុងភេសជ្ជៈរបស់អ្នក ឫ ទទូលជាតិផ្អែមឲ្យញឹកញាប់ ពេកគឺបានហើយ។

៥. កុំយកដៃប៉ះខ្លូនរបស់អ្នក៖ វាប្រហែលជាមានការលំបាក ដែលហាមមិនឲ្យអ្នក យកដៃមកប៉ះខ្លូន ប៉ុន្តែអ្នកដឹងទេថា ម្រាមដៃរបស់ពូកយើង គឺមិនត្រឹមតែសំបូរ ដោយជាតិប្រេង និង បាក់តេរីទេ ប៉ុន្តែវាមូលហេតុ ដែលបណ្តាលឲ្យកើតមុនផងដែរ។ ដូច្នេះ អ្នកគូរតែជៀសវាង ប៉ះខ្លួននិង មុខរបស់អ្នក តាមដែលអាចធ្វើទៅបាន។

៦.ទទួលទានទឹកឲ្យបានច្រើន ៖ តាមការស្រាវជ្រាវបានឲ្យដឹងថា ការទទូលទឹកច្រើន អាចធើ្វឲ្យស្បែក របស់អ្នកទទូលបាន នូវសារធាតុចិញ្ចឹម គ្រប់គ្រាន់ និងកំចាត់ស្បែកដែលងាប់ បានយ៉ាងល្អប្រសើរ ពីព្រោះតែជាតិទឹក អាចធ្វើ ឲ្យមានកំនើនឈាម រត់ចេញចូលស្បែករបស់អ្នកបានល្អ។ ដូច្នេះជាការល្អបំផុត អ្នកគួរតែទទូលទានទឹក រាល់ពេលព្រឹក និង ថ្ងៃត្រង់មួយកែវ អោយបានទៀងទាត់ នោះអ្នកនឹងឃើញលទ្ធផល ជាទីគាប់ចិត្តតែម្តង។

៧.ប្រើឡេការពារកំដៅថ្ងៃ៖ មនុស្សមួយចំនូន បានគិតថាការប្រើបា្រស់ ឡេការពារកំដៅថ្ងៃ អាចធ្វើឲ្យមុន កាន់តែកើតបន្តទៀត ប៉ុន្តែការពិត កាំរស្មីយូវី ទេដែលបំផ្លាញស្បែករបស់អ្នក និងបង្កឲ្យកើតមុន។ អ្នកអាចរកទិញ ប្រភេទឡេការពារ កំដៅថ្ងៃណាដែលមិនបង្កឲ្យ កើតកន្ទួល លើស្បែករបស់អ្នក (noncomedogenic) និងជៀសវាងឡេការពារកំដៅថ្ងៃណាដែល មានសារធាតុ zinc oxide និង titanium oxide ពីព្រោះវាអាចបង្កឲ្យកើតមុនបាន។ ម្យ៉ាងវិញទៀត អ្នកគួរតែទិញឡេការពារ កំដៅថ្ងៃ ដែលមានប្រសិទ្ធភាពខ្ពស់ ពីព្រោះវាការពារស្បែក របស់អ្នក មិនឲ្យកើតមុន ព្រមទាំងការពារមិន ឲ្យកើតជំងឺមហារីកស្បែក បានទៀតផង។

៨. ផ្លាស់ប្តូររបបអាហារៈ តើអ្នកដឹងទេថា អាស៊ីដអូមេហ្គា ៣ ជាប្រភេទអាស៊ីដ ដែលមាននៅក្នុង គ្រាប់ធញ្ញជាតិ និង ត្រីមូយចំនួន ហើយតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា អូមេហ្គា ៣នេះ អាចការពារ ការរលាកនិង ហើម នៅក្នុងរាយកាយ របស់អ្នក។ អ្នកអាចទទួលទាន ប្រភេទអាហារដែល មានជាតិអាស៊ីដ អូមេហ្គា ៣ ឫ ក៏ទទូលទានប្រភេទថ្នាំ ដែលមានជាតិ អូមេហ្គា ៣ នេះក៏បានដែរ។ វាមិនត្រឹមតែ ការពារមិនឲ្យអ្នក កើតមុនទេ ប៉ុន្តែវាថែមទាំង ធ្វើអោយបេះដូង និង ខួរក្បាលដំនើរការ បានល្អទៀតផង។

៩.ជៀសវាងប្រើផលិតផលដែលធ្វើ ឲ្យអ្នករមាស់៖ តើអ្នកដឹងទេថា សាប៊ូដុសខ្លូន ដុសមុខ ទឹកបាញ់សក់ និង ផលិតផងផ្សេងទៀត មិនត្រូវបានផលិត ឲ្យមានតុល្យភាពទេ។ ផលិតផលមួយចំនួន មានជាតិប្រេង ដែលអាចជ្រាបចូល ទៅក្នុងស្បែករបស់អ្នក បង្កអោយកើតមុន។ ប៉ុន្តែវាពិតជាពិបាក ក្នុងការជ្រើសរើស ផលិតផល ដែលល្អសំរាប់ស្បែករបស់អ្នក ប៉ុន្តែមានវិធីមួយដែល អ្នកគួរចងចាំ គឺត្រូវបញ្ឈប់ប្រើផលិតផល ណាដែលធ្វើអោយអ្នក រមាស់ និង ក្រហមស្បែកជាបន្ទាន់។

១០. សម្អាតទូរស័ព្ទរបស់អ្នក៖ អ្នកប្រហែលជាមានការចំលែកចិត្ត ហើយថា ដើម្បីការពារកុំឲ្យកើតមុន បែរជាទៅសំអាតទូរស័ព្ទទៅវិញ ប៉ុន្តែអ្នកមិនគួរមើលរំលងឡើយ ថាការប៉ះពាល់ដៃរបស់អ្នក ទៅនឹងទូរស័ព្ទ ជាប្រភពនៃបាក់តេរី។ អ្នកជំនាញបាននិយាយថាអ្នកគួរតែ ជូតទូរស័ព្ទរបស់អ្នកនឹង ផលិតផលសំលាប់បាក់តេរី យ៉ាងហោចណាស់ ឲ្យបាន ១ ដង ក្នុងមួយថ្ងៃ។

ទាំងនេះ គឺជាគន្លឹះសាមញ្ញ ទាំង ១០ យ៉ាងដែលអាច ជួយការពារអ្នក មិនឲ្យកើតមុនលើដងខ្លួន បានយ៉ាងមានប្រសិទ្ធភាព។

តើប្រិយមិត្តបាន សាកល្បងហើយឫនៅ?

ប្រភព ៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង