នាំមកជូនដោយ៖

ចំនុច ដែលអ្នកគួរតែរំលឹក ខ្លួនឯងជារៀងរាល់ព្រឹក ដើម្បីទទួលជោគជ័យ


ទំហំអក្សរ៖ S M L

តោះចាប់ផ្ដើមថ្ងៃថ្មី ជាមួយនឹង គំនិត និង ចំនុចល្អៗ ដែលអាចធ្វើអោយលោកអ្នក ប្រកបទៅដោយ ភាពរីករាយ និង ស្នាមញញឹមពេញមួយថ្ងៃ។

១. ត្រូវគិតថា ថ្ងៃនេះជាថ្ងៃល្អ ជាងថ្ងៃណាៗទាំងអស់។ បើសិនជាអ្នកចង់ធ្វើអ្វីមួយ ត្រូវសំរេចចិត្តធ្វើ ឆ្ពោះទៅមុខ ដោយ ប្ដេជ្ញាថានឹងជំនះ ឧបសគ្គគ្រប់បែបយ៉ាងដោយ ចិត្តមោះមុត។

២. មុននឹងចាកចេញពីផ្ទះ ត្រូវប្រាប់ខ្លួនឯងថា បានរៀបចំខ្លួនស្អាតបាតហើយ និងពោរពេញដោយ ជំនឿចិត្ត។ បើសិនជាខ្លួនអ្នក មានអារម្មណ៍ថា ខ្លួនឯងរៀបចំខ្លួនមិន បានរៀបរយនោះ អ្នកនឹងមិនមាន ជំនឿចិត្ត ក្នុងការទៅណា មកណាឡើយ នោះជីវិតរបស់អ្នកមិនអាចទទួលជោគជ័យបានឡើយ។

៣. ព្រឹកព្រលឹមភ្លាម កុំទាន់ បើកទូរស័ព្ទដើម្បីឆែកមើល ហ្វេសប៊ុក ឬ រឿងរ៉ាវនានា ព្រោះវាជា ប្រភពបញ្ហា នៃ សាច់រឿងលាយឡំគ្រប់រសជាតិ នៅក្នុងសង្គមមនុស្សយើង ព្រោះវាអាចធ្វើអោយយើងមានអារម្មណ៍មិនល្អមុន បាត់ទៅហើយ។

៤. កុំកើតក្ដីមួម៉ៅលើ រឿងតូចតាច ទាំងព្រឹកព្រលឹម។ ចូរធ្វើចិត្តអោយទូលាយ ដកដង្ហើមអោយវែងៗ ទទួលថ្ងៃថ្មី ដោយក្ដីញញឹម។ បុគ្គលជោគជ័យ ច្រើនតែមានចិត្ត ទូលាយ និង គិតបានវែងឆ្ងាយ លើរឿងតូចធំនានា។

៥. ត្រូវរំលឹកខ្លួនឯងថា ថ្ងៃថ្មីរបស់អ្នក គឺអ្នកគ្មានពេលទៅឈ្លោះប្រកែក ឬ គុំគួនជាមួយសត្រូវរបស់អ្នកឡើយ ព្រោះភាពជោគជ័យរបស់យើង គឺគ្មានពេលសំរាប់រឿង ឈ្លោះប្រកែកនោះឡើយ។

៦. ត្រូវទទួលទានអាហារពេលព្រឹក ជារៀងរាល់ព្រឹក។ ទោះជារវល់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែញ៉ាំ ព្រោះវាជា ថាមពល និង កំលាំងសំរាប់អ្នក ប្រកបកិច្ចការងារ បានពេញមួយថ្ងៃ។

៧. ត្រូវញញឹម ទៅកាន់អ្នកដទៃ ដែលអ្នកបានជួប ព្រោះភាពញញឹម ជាសញ្ញានៃ ភាពជឿជាក់ ទន់ភ្លន់ នឹង សម្រស់។

៨. ត្រូវចងចាំថា ម្សិលមិញ ជាអតីតកាល ថ្ងៃនេះជាថ្ងៃល្អថ្មី។ មនុស្សមិនមែនល្អគ្រប់ដប់ ឬ មិនដែលធ្វើខុសនោះទេ ទោះជាអតីតកាលយ៉ាងណា ចូរចាំថា ថ្ងៃនេះ មិនមែនជាម្សិលមិញ នោះទើបជីវិតរបស់អ្នក ពោរពេញទៅដោយ ក្ដីសង្ឃឹមនិង ភាពរីករាយ ហើយនេះ ជាថ្នាលនាំទៅរកភាពជោគជ័យនៃជីវិត។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះចំនុចខាងលើ?

ប្រភព៖ អ៊ីលីតដេលី

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង