កក្រេីកទៀតហេីយ!! កំពូលតារាប្រចាំប្រទេសថៃគឺ កញ្ញា Bella Ranee បានមកដល់ប្រទេសកម្ពុជាហេីយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារា​សម្ដែង​ដ៏​ល្បី​ប្រចាំប្រទេសថៃ Bella Ranee ដែលអ្នកគ្រប់គ្នាតែងតែហៅថា ការ៉ាកេត នោះបាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយកាលពីព្រឹកមិញនេះ ដោយមាន​ការ​ស្វាគមន៍​ពី​សំណាក់​ អ្នកគាំទ្រ​នៅ​កម្ពុជា​ជា​ច្រើន​នាក់។

កញ្ញា Bella តារា​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ ៣​ថៃ បាន​ធ្វេីអោយអ្នកគាំទ្រមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងជាមួយនឹងដំនឹងថានាងមកប្រទេសកម្ពុជា ហើយ​​ពេល​នេះ​ នាង​បាន​មក​ដល់​ហើយ​ ជាមួយនឹង​ការ​ស្វាគមន៍​យ៉ាងកក់ក្ដៅ​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​អស់ ពិសេស​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ពី​អ្នកគ្រប់​គ្នា​ដែល​ស្រឡាញ់​ពេញ​ចិត្ត​នាង។ វត្តមាន​របស់ Bella នៅលើទឹកដីកម្ពុជានាពេលនេះ គឺដើម្បីចូលរួម​ខួប ៣​ឆ្នាំ​របស់ទូរទស្សន៍ ភីអិនអិន ដែល​នឹង​ប្រព្រឹត្តិទៅនៅល្ងាចនេះ នៅផ្សារទំនើបអ៊ីអន២សែនសុខ។

តោះមកមេីលសកម្មភាពពេលដែលអ្នកនាង Bella​ ឬ​ អ្នកនាង​ ការ៉ាកេត នៅពេលដែលមកដល់ព្រលានយន្តហោះទាំងអស់គ្នា

វីដេអូពីទំព័រហ្វេសប៊ុក ThirTeen Terrors – Cambodia

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង