ស្ពាន​អូរ​គុ​ហ៍​ត្រូវ​បាន​បាក់​ស្រុត ដោយសារទឹកជំនន់ទន្លេសេកុង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តស្ទឹងត្រែង៖ កាលវេលា​ម៉ោង​៣​រសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ ស្ពានអូរគុដែលស្ថិតនៅក្បែរព្រំដែនកម្ពុជា-ឡាវក្នុងស្រុកសៀមប៉ាងត្រូវបានបាក់ស្រុតដោយសារទឹកជំនន់ទន្លេសេកុង ជន់ឡើងនិងស្រកចុះជាច្រើនលើកច្រើនសានាពេលកន្លងមក ទើបបណ្ដាលឲ្យបាក់​ស្រុត​ក្បាលស្ពាន​ត្រើយ​ខាងកើត​ទន្លេ បណ្តាល​មក​ពី​ស្រុត​គ្រឹះ​សរសរ​ស្ពាន​ផ្នែក​ខាង​ចុង​៕
ស្ពានអូរគុ ត្រូវបានជំនន់ទឹកភ្លៀងនិងជំនន់ទឹកពីទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហូរចាក់មកទន្លេសេកុង ជនឡើងនិងស្រកចុះជាច្រើនលើកច្រើនសានាពេលកន្លងមកដែលជាមូលហេតុបណ្តាលឲទឹកហូរបុកបាក់ច្រោះដីក្បាលស្ពានខាងកើតបាក់ស្រុតមួយផ្នែកធំ ។ ស្ពាននេះទើបនឹងសាងសង់មិនទាន់មួយឆ្នាំផង ត្រូវទឹកជំនន់មកបំផ្លាញបាក់ស្រុតគល់ស្ពានបន្តិចម្តងហើយកាលពីខែមុន។ ពិសេសម្តងនេះ បាក់មួយផ្នែកធំ មិនអាចធ្វើចរាចរឆ្លងកាត់បានទៀតឡើយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង