ប្រុសស្រីសម្ងំក្នុងផ្ទះជួល ប៉ូលិសបង់មួយសំណាញ់នេះបានអ្នកក្លាហាន៥នាក់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនមនុស្ស ៥នាក់ ក្នុងនោះមានស្រីម្នាក់ដែលនាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន។ កាលពីវេលាម៉ោង១២ៈ៣០នាទីយប់ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នៅចំណុចផ្ទះជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមប៉ូលីសបាននិយាយថាជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នោះ ទី១មានឈ្មោះ យុក នឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(ជាអ្នកជួញដូរថ្នាំញៀន) ទី២ឈ្មោះ ទឹម រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិបុរីកម្មករ (ផ្តល់ទីតាំអោយប្រើប្រាស់)ទី៣ឈ្មោះ ហៃ ឡង់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ទី៤ឈ្មោះ ស៊្រុន ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ទី៥ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតសប្រាកដ ស្នាក់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា។

លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអោយដឹងថា មុននឹងឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់លោកថា ឃើញមានមនុស្សប្រុសស្រីចំនួន៥នាក់កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនភ្លាមនោះលោកក៏បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលើហើយឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

ក្រោយពីឃាត់ខ្លួននគរបាលបាននាំពួកគេមកសាកសួរនិងធ្វើតេស រកសារធាតុញៀនឃើញមានទាំង៥នាក់ ក្នុងនោះមានម្នាក់ឈ្មោះ យុក នឿន បានឆ្លើយសារភាពថាខ្លួនបានលេបថ្នាំញៀនចូលក្នុងពោះចំនួន៤កញ្ចប់ ហើយព្រឹកថ្ងៃដដែលសមត្ថកិច្ចបាននាំខ្លួន ទៅឆែកឆេរ ផ្ទះជនសង្ស័យរូបនេះនៅម្តុំមុខពេទ្យលោកសង្ឃ ភូមិបុរីកម្មករ បន្តទៀតជាលទ្ធផលរកពុំឃើញមានអ្វីទេ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង