ទីបំផុតឃាតករដែលសម្លាប់នារីរងគ្រោះ ញាត់ធុងទឹកកកត្រូវសមត្ថកិច្ចចាប់បានហើយ!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ឃាតករដែលសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃរួចយក​ទៅទម្លាក់ចោល នៅជិតស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៨នេះ ។

ការចាប់ខ្លួនជនសង្ស័យជាឃាតករ ធ្វើឡើងដោយសហការគ្នារវាងកម្លាំងនាយកដ្ធាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ និងកម្លាំងនគរបាលខេត្តកណ្ដាល។បន្ទប់ពី ឃាត់ខ្លួនបានស្នងការដ្ធាននគរបាលខេត្តកណ្ដាលជនសង្ស័យ​ឈ្មោះ​ សឿ​ន​ សុខ​ផេង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្រុក​កំណើត​នៅ​ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៣​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​៕

តាមចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​រូបគេ​ត្រូវការ​លុយព្រោះ​ជនសង្ស័យ​លេងល្បែង​ចាញ់​និង​ជំពាក់​លុយ​គេ​ច្រើន​ពេក ក៏រៀបចំគម្រោងសម្លាប់​ ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ក្រោយពីសម្លាប់នារីរងគ្រោះយ៉ាងសាហាវព្រៃផ្សៃរួចមក ជនសង្ស័យក៏យកម៉ូតូជនរងគ្រោះ ទៅលក់ហើយក៏ទៅលោះម៉ូតូរបស់ខ្លូនវិញ រួចក៏ទិញធុងទឹកកកពណ៍ក្រហម ហើយក៏ដាក់សពនារីរងគ្រោះក្នុង  ធុងទឹកកកនោះ រួចដឹកតាមម៉ូតូទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ។ ហើយ​រូបគេ​(​ជនសង្ស័យ​)​ជា​មនុស្ស​ស្គាល់គ្នា​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ​។​បច្ចប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងប្រគល់ជូនស្នងការខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕

បច្ចប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងប្រគល់ជូនស្នងការខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង